ថ្ងៃ អាទិត្យ ទី ២១ ខែ មេសា ឆ្នាំ ២០១៩

ទៀតហើយ ! ប្រទះឃើញ​រថយន្ត «​កូនភ្លោះ​» ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ដូចគ្នា គឺ​មួយគ្រឿង​ម៉ាក​Ford និង​មួយគ្រឿង​ទៀត​ម៉ាក ISUZU

កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ នៅត្រង់ចំណុច​ភូមិសាស្ត្រ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​នគរបាល​បាន​ប្រទះឃើញ និង​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក ISUZU ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​07.2-9110 ដែលជា​ស្លាក​លេខ​ជាន់គ្នា ឬ​ដូចគ្នា​បេះបិទ​ទៅនឹង​ស្លាក​លេខ​ពាក់​ជាមួយ​រថយន្ត​ទំនើប​មួយគ្រឿង​ទៀត​ម៉ាក Ford ពណ៌​ស ស៊េរី​ឆ្នាំ​២០១៦ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ​ ។

​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា រថយន្ត​ទំនើប​ម៉ាក Ford ពណ៌​ស ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​07.2-9110 ដែល​បង្ក្រាបបាន​នោះ គឺជា​រថយន្ត​នាំចូល​គេចពន្ធ​តាម​ច្រករបៀង​ខុសច្បាប់ រួចហើយ​យកមក​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ។​

​ដោយឡែក រថយន្ត​ម៉ាក ISUZU ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ដូចគ្នា​នឹង​រថយន្ត​ម៉ាក Ford ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ ត្រូវបាន​ឃាត់​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​ស្វែងរក​ម្ចាស់​រថយន្ត​ពិតប្រាកដ ។​

​អនុលោម​តាម​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​០៦៤/២០០៩​ប្រក ចុះ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០០៩ ស្តីពី​ការចេញ​ប័ណ្ណ ស្លាក​លេខ​ចរាចរ និង​សញ្ញា​សំគាល់​ស្ថាប័ន កងឯកភាព​ក្នុង​កងយោធពល​ខេមរភូមិន្ទ បានបង្ហាញ​ឲ្យ​ឃើញថា រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​07.2-9110 គឺជា​រថយន្ត​ប្រើប្រាស់​ដោយ​យោធភូមិភាគ​ទី​៥ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.