ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

អនាគត គឺ​បច្ចុប្បន្ន (The Future is Now) ? បុណ្យ​សមុទ្រ​ឆ្នាំ​២០១៧​ត្រូវបាន​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​រៀបចំ​ក្រោម​ប្រធានបទ​: ឆ្នេរសមុទ្រ​បៃតង ៖ អនាគត គឺ​បច្ចុប្បន្ន​

​នៅ​ថ្ងៃទី​២២-២៤ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ បានសម្រេច​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​កែប ក្រោម​ប្រធានបទ : ឆ្នេរសមុទ្រ​បៃតង ៖ អនាគត គឺ​បច្ចុប្បន្ន (Green Bay : The Future is Now) ដែល​ប្រធានបទ​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកសិក្សា​រៀនសូត្រ​ខាង​អក្សរសាស្ត្រ​ខ្មែរ​មានការ​ភ្ញាក់ផ្អើល និង​ចោទ​ជា​សំណួរ​ថា តើ​អនាគត គឺ​បច្ចុប្បន្ន (The Future is Now) មែនដែរ​ឬទេ ?

​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៧​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​នៅ​ខេត្ត​កែប​ក្រោម​ប្រធានបទ​: ឆ្នេរសមុទ្រ​បៃតង ៖ អនាគត គឺ​បច្ចុប្បន្ន ដែលមាន​សមាសភាព​ចំនួន​៦១​នាក់​បាន​បង្កើតឡើង​រួចហើយ ដោយ​សេចក្តីសម្រេច​លេខ​៩០​សសរ ចុះ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ ។​

​សៀវភៅ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានធ្វើការ​ពន្យល់​អំពី​ពាក្យ អនាគត និង​បច្ចុប្បន្ន ថា ៖ -​អនាគត ជា​នាម (​ន​.) កាលដែល​មិនទាន់​មក (​កាល​ឬ​សម័យ​ខាងមុខ​) : ប្រយោជន៍​ក្នុង​អនាគត​, យើង​ពុំ​អាច​ដឹង​អនាគត​របស់​យើង​ទេ ។ អនាគត ជា​គុណនាម (​គុ​.) ដែល​នៅឯ​មុខ : ប្រយោជន៍​អនាគត​, ជាតិ​អនាគត ។ -​បច្ចុប្បន្ន ជា​នាម (​ន​.) ចំពោះមុខ​, ពេលដែល​កំពុង​តែមាន​នៅ​ទី​ចំពោះមុខ គឺ​ពេល​ឥឡូវនេះ ។

​មជ្ឈដ្ឋាន​អ្នកសិក្សា​ស្រាវជ្រាវ​អក្សរសាស្ត្រ​ខ្មែរ​បាន​បញ្ចេញ​ទស្សនៈ​ថា ថ្វី​ដ្បិត​ជា​ប្រធានបទ​មួយ​ទំនង​ចង់​សំដៅថា ផល​នាពេល​អនាគត គឺ​ឆ្លុះបញ្ចាំង​លើ​អំពើ​បច្ចុប្បន្ន​ក៏ដោយ ក៏​ការប្រើប្រាស់​ពាក្យ​ថា «​អនាគត គឺ​បច្ចុប្បន្ន​» ដូច្នេះ អាចធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​រវាង​អនាគត និង​បច្ចុប្បន្ន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.