ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ដកខ្លួន​ថយ​ព្រោះ​មិន​ចង់​ក្បត់​មនសិការ ! អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ចំនួន​៣​នាក់​មកពី CNRP ដាក់ពាក្យ​សុំលាលែង​ពីមុខ​តំណែង​ជា​ផ្លូវការ​

នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ឯកឧត្តម គួ​យ ប៊ុន​រឿន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឯកឧត្តម រ៉ុង ឈុន សមាជិក គ​.​ជ​.​ប និង​លោកជំទាវ តែ ម៉ា​នី​រ៉ុង សមាជិកា គ​.​ជ​.​ប មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ទើប​ត្រូវបាន​រំលាយ​ដោយ​ស្ថាប័ន​តុលាការ​កំពូល​តាម​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ បានសម្រេច​ចិត្ត​ដាក់ពាក្យ​គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​លាលែង​ចេញពី​តួនាទី និង​មុខតំណែង​របស់ខ្លួន​ជា​ផ្លូវការ​ហើយ ។​

​អនុប្រធាន និង​សមាជិក​-​សមាជិកា គ​.​ជ​.​ប មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​នាក់​ក្នុងចំណោម​៤​នាក់ ដែល​សម្រេចចិត្ត​ដាក់ពាក្យ​សុំលាលែង​ចេញពី​តួនាទី និង​មុខតំណែង​របស់ខ្លួន​នេះ គឺ​បាន​លើក​ហេតុផល​ថា មកពី​ក្នុងនាម​ជា​អាជ្ញាកណ្តាល​រៀបចំ​ការបោះឆ្នោត​មិនអាច​នៅ​បន្តធ្វើ​កិច្ចការ​នៅក្នុង​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ​តទៅទៀត​បា​ឡើយ ពីព្រោះ​វា​ក្បត់​ឧ​ត្ត​ម​គតិ មនសិការ​ផ្ទាល់ខ្លួន និង​ក្បត់​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ ។​

​គួរ​រំលឹក​ជូន​ថា សមាសភាព គ​.​ជ​.​ប មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤​នាក់ គឺ​ឯកឧត្តម គួ​យ ប៊ុន​រឿន ជា​អនុប្រធាន​, ឯកឧត្តម រ៉ុង ឈុន ជា​សមាជិក​, លោកជំទាវ តែ ម៉ា​នី​រ៉ុង ជា​សមាជិកា និង​ឯកឧត្តម ហ៊ីង ធី​ឫទ្ធិ ជា​សមាជិក ត្រូវបានតែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៥/៣២៧ ចុះ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.