វគ្គសន្សំពិន្ទុក្នុងពូល និងPlay-off ក្នុងព្រឹត្តិការណ៍ FIFA World Cup ជម្រុះក្នុងទ្វីបត្រូវបានចប់សព្វគ្រប់ហើយ ដោយក្នុងនោះមានតែ៣២ប្រទេសប៉ុណ្ណោះដែលឱកាសបានទៅលេងវគ្គបន្តនៅប្រទេសរុស្ស៊ី ។
ការប្រកួតកន្លងមកក្នុងពូលទាំងអស់នៃទ្វីបទាំង៥ គឺមាន២០៩ក្រុម ដែលជម្រុះយកត្រឹម៣២ក្រុមប៉ុណ្ណោះ ហើយក្នុងចំណោមទ្វីបទាំងអស់គឺមានតែទ្វីបអឺរ៉ុបប៉ុណ្ណោះដែលមានកៅអីច្រើនជាងគេ ដោយមានរហូតដល់ទៅ១៤ប្រទេសឯណោះ បានចូលរួមក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីខាងមុខនេះ ។ រីឯទ្វីអាស៊ីវិញ គឺមាន៥ប្រទេសដែលមានឱកាសបានទៅលេងវគ្គបន្តនៅរុស្ស៊ីនាឆ្នាំក្រោយ ដូចជា ៖ អូស្ត្រាលី, អ៊ីរ៉ង់, ជប៉ុន, កូរ៉េខាងត្បូង, និង អារ៉ាប៊ី ។
ខាងក្រោមនេះជាប្រទេសទាំង៣២ នៃទ្វីបទាំង៥ ដែលមានឈ្មោះទៅលេងព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី ៖