ក្រោយការប្រកួតវគ្គ Play-off ជើងទី២ត្រូវបានបញ្ចប់នៅមុននេះបន្តិច រវាងក្រុមជម្រើសជាតិប៉េរូ ប្រកួតជាមួយនឹងនូវែហ្សេឡង់ ដោយម្ចាស់ផ្ទះប៉េរូបានបំបាក់ក្រុមភ្ញៀវនូវែហ្សេឡង់ ២-0 កក់កៅអីទៅលេង World Cup 2018 បានសម្រេចនៅប្រទេសរុស្ស៊ី ។
លទ្ធផលឈ្នះក្នុងវគ្គ Play-off ២-0 ជើងទី២នេះបានធ្វើឲ្យប៉េរូក្លាយជាប្រទេសទី៣២ដែលមានឱកាសកក់សំបុត្រយន្តហោះដើម្បីធ្វើដំណើរទៅលេងវគ្គបន្តនៅប្រទេសរុស្ស៊ីឆ្នាំក្រោយ ។
គួរបញ្ជាក់ផងដែរថាកាលពីជើងទី១ក្នុងទឹកដីនូវេហ្សេឡង់ វគ្គ Play-off ក្រុមទាំងពីរបានប្រកួតចប់៩០នាទីពេញ ដោយលទ្ធផល០-០ប៉ុណ្ណោះ ។ ដូន្នេះ ២គ្រាប់នៅជើងទី២របស់ប៉េរូល្មមនឹងអាចធ្វើឲ្យគេក្លាយជាក្រុមដែលមានឱកាសទៅលេង World Cup វគ្គបន្តនៅប្រទេសរុស្ស៊ីឆ្នាំក្រោយនេះ ៕