យោងតាមសំណើរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចតែងតាំងលោកវរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង នាយនគរបាលជាតិ អត្តលេខ៦៧១៨២ អតីតអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជំនួសលោកវរសេនីយ៍ឯក ម៉ក់ ហុង នាយនគរបាលជាតិ អត្តលេខ០១៤០៧ អតីតអធិការខណ្ឌសែនសុខ ដែលត្រូវផ្ទេរភារកិច្ចទៅជានាយការិយាល័យនគរបាលទេសចរណ៍ ដោយប្រកាសលេខ៥៣០២ប្រក ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
ជាមួយគ្នានេះ លោកវរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អត្តលេខ៦៧១៨២ ដែលទទួលបានការតែងតាំងមុខតំណែងថ្មីជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក៏ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ផងដែរ ៕