ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០

មន្ត្រី​៣៦​នាក់ និង​ឧកញ៉ា​៣៧​នាក់ ត្រូវបានតែងតាំង​ជា​ប្រធាន អនុប្រធាន សមាជិក និង​ជាទី​ប្រឹក្សា​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ

​ដោយ​អះអាងថា យោងតាម​តម្រូវ​ការចាំបាច់​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​បង្កើត​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ​មួយ​ដែលជា​គណៈកម្មាធិការ​អន្តរក្រសួង​សម្រាប់​ទំនាក់ទំនង​កម្ពុ​ជា​-​ថៃ មាន​សមាសភាព​ចំនួន​៧៣​នាក់ ដោយ​អនុក្រឹត្យ​លេខ​១១០៤ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧ ក្នុងនោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ ជា​ប្រធាន​,​ឯកឧត្តម​ឧកញ៉ា លី យ៉ុង​ផាត់ ជា​អនុប្រធាន​, ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ជា​អនុប្រធាន​, ឯកឧត្តម យុទ្ធ ភូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អនុប្រធាន ព្រមទាំង​មាន​សមាជិក​ចំនួន​៣៨​នាក់ និង​ទីប្រឹក្សា​ចំនួន​៣១​នាក់​ទៀត ។​

​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ ដែលមាន​ទីស្នាក់ការ​ប​ណ្តោះ​អាសន្ន​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​សមាសភាព​គណៈអចិន្ត្រៃយ៍​ចំនួន​១៩​នាក់ ដែល​ទទួលបាន​ការតែងតាំង​ដោយ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ​៨៦​សសរ ចុះ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧ ។​

​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ មាន​តួនាទី និង​ភារកិច្ច​ដូចតទៅ ៖ -​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ថៃ ឲ្យ​កាន់តែ​ល្អប្រសើរ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ។ -​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ថៃ គ្រប់ផ្នែក និង​គ្រប់​វិស័យ ដូចជា ពាណិជ្ជកម្ម វិនិយោគ កសិកម្ម វប្បធម៌ ទេសចរណ៍ កីឡា អប់រំ សុខាភិបាល បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សង្គមកិច្ច ។ -​រៀបចំ​គម្រោង និង​កម្មវិធី​សហប្រតិបត្តិ​ការផ្លាស់ប្តូ​រ​យោបល់ ទស្សនកិច្ច​សិក្សា ស្រាវជ្រាវ និង​ចែករំលែក​បទពិសោធន៍​នានា​រវាង​កម្ពុជា​-​ថៃ ឲ្យ​កាន់តែ​ទូលំទូលាយ ។ -​ពង្រឹង​ប្រព័ន្ធ​ទំនាក់ទំនង និង​ផ្លាស់ប្តូរ​ព័ត៌មាន​រវាង​កម្ពុជា​-​ថៃ ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ។ -​ធ្វើ​របាយការណ៍​អំពី​សកម្មភាព និង​លទ្ធផល​ការងារ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ។ -​បំពេញភារកិច្ច​ផ្សេងទៀត​ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.