ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

ដាក់ចូល​-​ដកថយ ! បេក្ខជន​ពេញសិទ្ធិ និង​បម្រុង​២៧​នាក់ ដែល​ឈរឈ្មោះ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​មកពី CNRP ប្រកាស​ដកខ្លួន​ថយ​វិញ​

កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​កំពុង​ប្រឈម​នឹង​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ទៅ​ស្ថាប័ន​តុលាការ​កំពូល​ស្នើសុំ​រំលាយចោល​នោះ បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ទាំង​ពេញសិទ្ធិ ទាំង​បម្រុង​សរុប​ទូទាំងប្រទេស​មាន​ចំនួន​១១៦​នាក់ (​ពេញសិទ្ធិ​ចំនួន​៥៨​នាក់ និង​បម្រុង​ចំនួន​៥៨​នាក់​) ដែល​ដំណើរការ​បោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ ។​

​ស្រាប់តែ​ក្រោយមក​លេចចេញ​បេក្ខជន​ចំនួន​១៧​នាក់ (​ពេញសិទ្ធិ​ចំនួន​៥​នាក់ និង​បម្រុង​ចំនួន​១២​នាក់​) ឈរឈ្មោះ​នៅ​មណ្ឌល​ភូមិភាគ​៤ (​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន​) និង​បេក្ខជន​ចំនួន​១០​នាក់ (​ពេញសិទ្ធិ​ចំនួន​២​នាក់ និង​បម្រុង​ចំនួន​៨​នាក់​) ឈរឈ្មោះ​នៅ​មណ្ឌល​ភូមិភាគ​៨ (​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី​) បានប្រកាស​ដកខ្លួន​ថយ​ចេញពី​ការ​ឈរឈ្មោះ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ​វិញ​ជា​បន្តបន្ទាប់ ដោយ​មិនទាន់​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ ។​

​មិនទាន់​ដឹងថា តើ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នឹងត្រូវ​រលាយបាត់​ឈ្មោះ​ពី​ពិភព​នយោបាយ​កម្ពុ​ជាមុន​ពេល​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ ឬ​យ៉ាងណា​នោះទេ ខណៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​ទស្សន៍ទាយ​ទុកជាមុន​រួចហើយ​ថា ជាង​៩៩​ភាគរយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រលាយ​មុនពេល​ការផ្តន្ទាទោស​លើ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ (Sic!) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.