ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

​មានទឹក​ងាប់​ត្រី ! ត្រី​ស្រែ​ប្រឈម​នឹង​ក្តី​វិនាស​ផុត​ពូជ​ដោយសារ​ការប្រើ​ថ្នាំ​កសិកម្ម​មិន​ត្រឹមត្រូវ​

ប្រជាកសិករ​ម្នាក់​រស់នៅ​ភូមិ​បត់​គគីរ​ថ្មី ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ គឺ​លោក នូ យ៉​ន អាយុ​៥៧​ឆ្នាំ បាន​ពើបប្រទះ​នឹង​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​សោកស្តាយ​មួយ​កើតឡើង ដោយមាន​ត្រី​ងាប់​យ៉ាងច្រើន​នៅក្នុង​ស្រែ​ជាមួយនឹង​ការសង្ស័យថា អាច​បណ្តាលមកពី​ប្រជាកសិករ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​មិន​ត្រឹមត្រូវ​ស្របតាម​បទដ្ឋាន​បច្ចេកទេស ។​

​លោក នូ យ៉​ន បាន​លើក​ជា​សំណូមពរ​ដល់​ប្រជាកសិករ​ដែល​ប្រកប​របរ​ធ្វើ​ស្រែវស្សា និង​ស្រែប្រាំង​សូម​មានការ​ប្រុងប្រយ័ត្ន​មុននឹង​ប្រើប្រាស់​ថ្នាំ​កសិកម្ម (​ដូច​មាន​បង្ហាញ​ក្នុង​រូបថត​) ពីព្រោះ​វា​បណ្តាល​ឲ្យ​ងាប់​ត្រី និង​ក្តាម​ក្នុង​ស្រែ និង​ឈានទៅ​មហន្តរាយ​មច្ឆា​ជាតិ ។​

​ទន្ទឹមនឹងនេះ លោក នូ យ៉​ន ក៏បាន​សំណូមពរ​ចំពោះ​មន្ទីរ​កសិកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មេត្តា​ចាត់​មន្ត្រី​ចុះ​ពន្យល់​ណែនាំ​អំពី​របៀប ឬ​វិធី​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​ប្រជាកសិករ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការវិនាសហិនហោច​មច្ឆា​ជាតិ​ដែល​នៅក្នុង​ស្រែ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.