ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

ចុះចូល​មុន​បក្ស​រលាយ ? តំណាងរាស្ត្រ​មកពី CNRP ម្នាក់​សុំ​ចុះចូល​បម្រើ CPP មុន​បក្សប្រឆាំង​ត្រូវ​រលាយ

អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)​ម្នាក់ គឺ​ឯកឧត្តម ឡុង ប៊ុ​ន្នី អាយុ​៤៧​ឆ្នាំ បានសម្រេច​ចិត្ត​សុំ​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) វិញ​ហើយ តាម​លិខិត​លាយលក្ខណ៍អក្សរ​ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧​នេះ ដែល​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។​

​ឯកឧត្តម ឡុង ប៊ុ​ន្នី អាច​ចាត់ទុកថា គឺជា​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​លំដាប់​ទី​១​ហើយ ដែល​បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវការ​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​ដាក់ពាក្យ​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ស្ថាប័ន​តុលាការ​កំពូល និង​បន្ទាប់ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ទស្សន៍ទាយ​ទុក​មុន​នា​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧​នេះ​ថា ជាង​៩៩​ភាគរយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រលាយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.