ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ដី​គម្រោង​ដាំ​កៅស៊ូ​ជិត​២​ម៉ឺន​ហិកតា​របស់​ក្រុមហ៊ុន​៤​នៅ​ខេត្តក្រចេះ ខេត្តកំពង់ធំ និង​ខេត្តរតនគិរី ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើ​អនុ​ប​យោ​គជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​

​យោងតាម​សំណើ​ជា​លាយលក្ខណ៍អក្សរ​លេខ​២៨៧២​កសក ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដី​សម្បទាន​សេដ្ឋកិច្ច​គម្រោង​អភិឌ្ឍន៍​ដាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​ចំនួន​៤ មាន​ទំហំ​១៩ ៧៩៦,៨៩​ហិកតា ស្ថិតនៅ​ខេត្តក្រចេះ ខេត្តកំពង់ធំ និង​ខេត្តរតនគិរី ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ធ្វើ​អនុ​ប​យោគ​ចាត់បញ្ចូល​ជា​ទ្រ​ព្ប​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​១៤៥​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ ដែលមាន​ទីតាំង​ដីធ្លី​ដូចខាងក្រោម ៖

១-​ផ្ទៃដី​ទំហំ​៦ ៥២៣,៥០​ហិកតា ស្ថិតនៅក្នុង​ឃុំ​រលួស​មានជ័យ និង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ របស់​ក្រុមហ៊ុន ដុង ណាយ ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ ។​

២-​ផ្ទៃដី​ទំហំ​១ ៩៤៩,៤៦​ហិកតា ស្ថិតនៅក្នុង​ឃុំ​រលួស​មានជ័យ និង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ របស់​ក្រុមហ៊ុន ដុង ភូ ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ ។​

៣-​ផ្ទៃដី​ទំហំ​៥ ២៧២,៣៣​ហិកតា ស្ថិតនៅ​ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ របស់​ក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍​កៅស៊ូ ។

៤-​ផ្ទៃដី​ទំហំ​៦ ០៥១,៦០​ហិកតា ស្ថិតនៅ​ស្រុក​អណ្តូង​មាស និង​ស្រុក​តា​វែង ខេត្តរតនគិរី របស់​ក្រុមហ៊ុន ក្រុង ប៊ុ​ក រតនគិរី អភិវឌ្ឍន៍​កៅស៊ូ ។

​អនុលោម​តាម​បញ្ញត្តិ​មាត្រា​១៧ កថាខណ្ឌ​ទី​១ នៃ​ច្បាប់​ភូមិបាល និង​មាត្រា​៤ កថាខណ្ឌ​ទី​១ នៃ​អនុក្រឹត្យ​លេខ​១២៩​អនក្រ​.​បក ចុះ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០០៦ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការធ្វើ​អនុ​ប​យោគ​ទ្រ​ព្ប​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ គឺ​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ទាំងអស់ រួមទាំង​ទ្រព្យសម្បត្តិ​ដែល​កំពុងស្ថិត​នៅក្រោម​កា​រ​កាន់កាប់​របស់​រដ្ឋ របស់​នីតិបុគ្គល​សាធារណៈ​ដទៃទៀត អាចជា​កម្មវត្ថុ​នៃ​ការជួល ការលក់ និង​ការដូរ​បាន​ស្របតាម​ច្បាប់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.