ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

​ក្តៅ​ខាងជើង លក់​អាវុធ​យ៉ាង​ត្រជាក់​ឲ្យ​ខាងត្បូង ! អាមេរិក​ព្រមព្រៀង​លក់​យន្តហោះ​ឈ្លបយកការណ៍​មានតម្លៃ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ឲ្យ​កូរ៉េខាងត្បូង​

​គេហទំព័រ​សារព័ត៌មាន Sputniknews របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា កងកម្លាំង​ទាហានជើងអាកាស​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​បញ្ជា​ទិញ​យន្តហោះ​ឈ្លបយកការណ៍​ប្រភេទ​គ្មាន​មនុស្ស​បើក​ដ៏​ទំនើប​ធុន RQ-4 Global Hawk ចំនួន​៤​គ្រឿង​មានតម្លៃ​សរុប​ជិត​១​ពាន់​លាន​ដុល្លារ​ពី​សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត ដើម្បី​តាមដាន​សកម្មភាព​យោធា​របស់​ប្រទេស​កូរ៉េខាងជើង ។​

Image may contain: airplane, sky, cloud and outdoor

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា យន្ត​ឈ្លបយកការណ៍​ធុន RQ-4 Global Hawk ដែល​ប្រទេស​កូរ៉េខាងត្បូង​បញ្ជា​ទិញ​ពី​សហរដ្ឋអាមេរិក​នោះ មានតម្លៃ​២២៣​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង ។ ដំណើរ​ការទិញ​ដំបូង​ចំនួន​២​គ្រឿង​នឹង​ចាប់ផ្តើម​នៅ​ខែធ្នូ ឆ្នាំ​២០១៧ និង​ចំនួន​២​គ្រឿង​ទៀត​នឹង​មកដល់​នៅ​ឆ្នាំ​២០១៩​ខាងមុខ ។

Image may contain: sky

​យន្តហោះ​ឈ្លបយកការណ៍​ដ៏​ទំនើប​ធុន RQ-4 Global Hawk នឹងដាក់​ឲ្យ​ដំណើរការ​បំពេញបេសកកម្ម​ឃ្លាំមើល​សកម្មភាព​យោធា​របស់​ប្រទេស​កូរ៉េខាងជើង ជាពិសេស​កម្មវិធី​អាវុធ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ ។ យន្តហោះ​ប្រភេទ​នេះ​អាច​បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​សម្រាប់​បំផ្លាញ​កាំភ្លើង​ផ្លោង និង​កាំជ្រួច​ផ្លោង​របស់​ប្រទេស​កូរ៉េខាងជើង ។​

Image may contain: sky, airplane and outdoor

RQ-4 Global Hawk គឺជា​ប្រភេទ​យន្តហោះ​ឈ្លបយកការណ៍​គ្មាន​មនុស្ស​បើកបរ​ដ៏​ទំនើប​របស់​សហរដ្ឋអាមេរិក ដែល​បានដាក់​ឲ្យ​ដំណើរការ​លើកដំបូង​នា​ឆ្នាំ​១៩៩៨ ក្រោម​ខ្ទង់​ថវិកា​ផលិត​ចំនួន​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អាមេរិក ។ គិត​ត្រឹម​ឆ្នាំ​២០១៣​កន្លងទៅ យន្តហោះ​ប្រភេទ​នេះ​ត្រូវបាន​ផលិតឡើង​មាន​ចំនួន​៤២​គ្រឿង ៕

Image may contain: one or more people and outdoor

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.