ពិត គឺមិនពិត មិនពិត គឺពិត អ្វីៗក៏អាចកើតមានឡើងដែរនៅសម័យព្រះរាជាណាចក្រកម្ពុជាទី២ ដែលជាព្រះរាជាណាចក្រអច្ឆរិយៈ ទោះបីប្លែកពីគេធៀបនឹងបណ្តាប្រទេសនានានៅលើពិភពលោកក៏ដោយ ។ ឥឡូវនេះ មជ្ឈដ្ឋានជាច្រើនបាននាំគ្នាផ្តោតអារម្មណ៍ និងដាក់ជាសំណួរថា «តើគណបក្សសង្គ្រោះជាតិ នឹងត្រូវរលាយដែរឬទេ ?» បន្ទាប់ពីក្រសួងមហាផ្ទៃដាក់ពាក្យប្តឹងសុំរំលាយនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ទៅស្ថាប័នតុលាការកំពូលតាមរយៈក្រុមមេធាវីតំណាងដោយអាណត្តិ ដោយយកមូលដ្ឋានយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដែលជាគណបក្សនយោបាយដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) ។
ចម្លើយ ៖ គណបក្សសង្គ្រោះជាតិ (CNRP) នឹងត្រូវរលាយ ពីព្រោះមានអ្នក «ចង់រំលាយ» ដោយមិនខ្វល់នឹងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតយ៉ាងតិចជាង៣លាននាក់ ក្នុងចំណោមសន្លឹកឆ្នោតបានការសរុបចំនួនជាង៦លានសំឡេងឡើយ ៕