ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

វីវរ​ហើយ ! ទិន្នន័យ​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 យន្តហោះ C-130 និង​យន្តហោះ​ឈ្លបយកការណ៍ P-8 របស់​ក្រសួងការពារជាតិ​អូស្ត្រាលី​ត្រូវបាន​ក្រុម Hacker លួច​

គេហទំព័រ​សារព័ត៌មាន Sputniknews របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា ទិន្នន័យ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន F-35 យន្តហោះ​ដឹកជញ្ជូន​យោធា​ធុន C-130 និង​យន្តហោះ​ឈ្លបយកការណ៍​ធុន P-8 Poseidon ព្រមទាំង​ទិន្នន័យ​សព្វាវុធ​មួយចំនួន​ដូចជា គ្រាប់បែក​វាយប្រហារ​រួមគ្នា JDAM និង​ទិន្នន័យ​នាវាចម្បាំង​របស់​កងទ័ព​ជើង​ទឹក​អូស្ត្រាលី ត្រូវបាន​ក្រុម Hacker លួច​Hack ចូល ។

No automatic alt text available.

​លោក Dan Tehan មន្ត្រី​ទទួលបន្ទុក​ផ្នែក​សន្តិសុខ Internet របស់​រដ្ឋាភិបាល​អូស្ត្រាលី​បានបញ្ជាក់​ឲ្យ​ដឹងថា ទិន្នន័យ​របស់​ក្រុមហ៊ុន​ទទួល​ចុះកិច្ចសន្យា​សព្វាវុធ​ជាមួយ​ក្រសួងការពារជាតិ​អូស្ត្រាលី​ដែល​ក្រុម Hacker លួច Hacker ចូល​នោះ មាន​ទំហំ​ប្រមាណ​៣០GB (Gygabytes) ។​

Image may contain: airplane and sky

​អូស្ត្រាលី គឺជា​ប្រទេស​អតិថិជន​លំដាប់​ទី​៣​របស់​សហរដ្ឋអាមេរិក​លើ​ការប្រើប្រាស់ និង​អភិវឌ្ឍន៍​យន្តហោះ​ចម្បាំង​បំបាំងកាយ​ជំនា​ន់ទី​៥​ដ៏​ទំនើប​ធុន F-35 និង​យន្តហោះ​ដឹកជញ្ជូន​យោធា​ធុន C-130 Hercules ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ព្រមទាំង​យន្តហោះ​ឈ្លបយកការណ៍​វ័យឆ្លាត​ធុន P-8 Poseidon ដែល​ផលិត​ដោយ​ក្រុមហ៊ុន Boeing ៕​

Image may contain: airplane, sky and nature

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.