ថ្ងៃ អាទិត្យ ទី ២១ ខែ មេសា ឆ្នាំ ២០១៩

ផ្ទុះ​រឿង​ហើយ ! ផ្កាយ​១​ប៉ូលិស​មេ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត «​បើកដៃ​» ឲ្យ​ក្មួយប្រុស​ពាក់​ស័ក្តិ​៣​ប៉ូលិស​គំរាម​ប្រមូល​លុយ​ពី​មន្ត្រីក្រោមឱវាទ

Account Facebook មួយ​ឈ្មោះ «​សម្លេង ប្រជាជន​បាវិត​» បាន Post នូវ​ព័ត៌មាន​ទម្លាយ​រឿងអាស្រូវ​របស់​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​ដោយ​បើក​កកាយ​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខាត់ សារ៉ាត់ នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​កំពុង «​បើកដៃ​» ឲ្យ​ក្មួយប្រុស​របស់ខ្លួន​ជា​ប៉ូលិស​ពាក់​ស័ក្តិ​៣ (​អនុសេនីយ៍ឯក​) ឈ្មោះ ប្រាក់ ពេញ ដើរ​គំរាម​ប្រមូល​លុយ​ពី​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ក្រោម​ឱវាទ​នៅតាម​គ្រប់ផ្នែក និង​គ្រប់​ថ្នាក់​ទាំងអស់ ។​

​លើសពីនេះ Account Facebook ឈ្មោះ «​សម្លេង ប្រជាជន​បាវិត​» នោះ ក៏បាន Post ឲ្យ​ដឹង​ដែរ​ថា មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ទាំងអស់ កើតទុក្ខ​មិន​សុខចិត្ត​ទៅនឹង​អំពើ​ឆ្គាំឆ្គង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខាត់ សារ៉ាត់ ជា​នាយប៉ុស្តិ៍​ឡើយ ហើយ​សំណូមពរ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​មាន​វិធានការ​ផង ។​

​លោក ខាត់ សារ៉ាត់ នាយ​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អត្តលេខ​០៩៩៦៥ ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង (​អតីត​ឯកឧត្តម ស ខេង​) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) មកម្ល៉េះ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៧៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៤ និង​ក្រោយមក​លោក​ស័ក្តិ​៥​ប៉ូលិស ខាត់ សារ៉ាត់ ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ។​

​គិត​ត្រឹម​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​នេះ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខាត់ សារ៉ាត់ នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ពាក់ព័ន្ធ​ទៅនឹង​ការទម្លាយ​រឿងអាស្រូវ​ខាងលើ​បាន​នៅឡើយ​ទេ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.