ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ដំឡើង​ឋានៈ ! តារាចម្រៀង ឯក ស៊ី​ដេ ជាមួយ​សមាជិក​ក្រុម​លេខា​បុរស​ខ្លាំង​៤៩​នាក់​ផ្សេងទៀត ទទួលបាន​ការដំឡើង​ឋានៈ​ស្មើ​អគ្គនាយករង

សមាជិក​ក្រុម​លេខា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ចំនួន​៥០​នាក់ ក្នុងនោះ​ក៏មាន​តារាចម្រៀង​ប្រុស ឯក ស៊ី​ដេ ម្នាក់​ដែរ ទទួលបាន​ការដំឡើង​ឋានៈ​ស្មើ​អគ្គនាយករង ក្រោមរូបភាព «​យោងតាម​តម្រូវការ​ការងារ​ចាំបាច់​» ដោយ​អនុក្រឹត្យ​របស់​រាជ​រដ្ឋា​ភិ​បាល​លេខ​១០៧៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ ។​

​តារាចម្រៀង ឯក ស៊ី​ដេ ទទួលបាន​ការតែងតាំង​ជា​សមាជិក​ក្រុម​លេខា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១១៣៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១០ និង​ទទួលបាន​ការតែងតាំង​សាជាថ្មី​ជាមួយនឹង​ការរក្សា​ឋានៈ​ដដែល ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៤៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ។

​ក្រៅពី​មាន​ទីប្រឹក្សា​ដ៏​ច្រើន​មាន​ឋានៈ​ស្មើ​រហូតដល់​ទេសរដ្ឋមន្ត្រី​តាម​លំដាប់ និង​មាន​ជំនួយការ​ដ៏​ច្រើន​មាន​ឋានៈ​ស្មើ​រហូតដល់​រដ្ឋលេខាធិកា​រ​តាម​លំដាប់​នោះ គឺ​បច្ចុប្បន្ន បុរស​ខ្លាំង​នៅមាន​សមាជិក​ក្រុម​លេខា ឬ​ហៅ​កាត់​ថា «​ក្រុម​លេខា​» ចំនួន​ប្រមាណ​១៥០​នាក់​ទៀត ដែលមាន​ឋានៈ​ស្មើ​ចាប់ពី​ប្រធាន​នាយកដ្ឋាន អគ្គនាយករង អគ្គនាយក រហូតដល់​អនុរដ្ឋលេខាធិកា​រ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.