ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

វ័ណ្ឌក​ព្រោះ​រំលោភ​ប្រពន្ធ​គេ ! មន្ត្រីនគរបាល​ម្នាក់​រង​ការប្តឹង​ចោទប្រកាន់ថា ល្បួង​ប្រពន្ធ​គេ​ទៅ​ច្រៀង​Karaoke រួច​បង្ខាំង​រំលោភ​សេពសន្ថវៈ​

មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោកធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ​ម្នាក់​ឈ្មោះ សំ តារា ទទួលរង​ការប្តឹង​ចោទប្រកាន់ថា បាន​ល្បួងលួងលោម​ប្រពន្ធ​គេ​ទៅ​ច្រៀង​ខារ៉ាអូខេ (Karaoke) មួយកន្លែង​យីហោ «​ហេង ហេង KTV» ឋិត​ក្នុងភូមិ​ទួល​សាំង ឃុំ​អង្គរបុរី ស្រុង​អង្គរបុរី ខេត្តតាកែវ កាលពី​រាត្រី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​រួចហើយ​ធ្វើ​សកម្មភាព​បង្ខាំង​រំលោភ​សេពសន្ថវៈ​បានសម្រេច ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ស​.​ស​.​ច អាយុ​២២​ឆ្នាំ បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្តឹង​របស់​នាង​ដែល​បាន​ដាក់ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ឈ្មោះ សំ តារា បាន​ល្បួង​នាង និង​មនុស្ស​ប្រុស​-​ស្រី​ពីរ​នាក់​ទៀត​ទៅ​ច្រៀង​ខា​រា​អូ​ខេ​នៅ​ហាង​យីហោ «​ហេង ហេង KTV» ។ ក្រោយមក ជនសង្ស័យ​បានធ្វើ​សញ្ញា​ឲ្យ​គ្នីគ្នា​ពីរ​នាក់​ទៀត​ចេញ​ក្រៅ​បន្ទប់ រួច​ក៏​បង្ខាំង​ចាប់រំលោភ​រូបនាង​បានសម្រេច​តែម្តង ។ ស្ត្រី​រងគ្រោះ​បានទាមទារ​ជំងឺ​ចិត្ត​ពី​បុរស​ជនសង្ស័យ​ដែលជា​មន្ត្រីនគរបាល «​ល្មោភកាម​» ចំនួន​៥​ពាន់​ដុល្លារ​អាមេរិក និង​ស្នើ​ឲ្យ​មានការ​ផ្តន្ទាទោស​តាមច្បាប់ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី ខេត្តតាកែវ ហាក់​មិនមាន​ជំហរ​ចាត់ការ ឬ​ដោះស្រាយ​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ទេ ទើប​ស្ត្រី​រងគ្រោះ​ត្រៀម​រៀបចំ​ដាក់ពាក្យ​បណ្តឹងផ្ទាល់​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​នៅ​សប្តាហ៍​ក្រោយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.