ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

រឿង​ផ្ទេរ​ក្របខ័ណ្ឌ និង​ផ្តល់​ឋានន្តរស័ក្តិ​មន្ត្រី​ដ៏​ច្របូកច្របល់ ! មាន​ពី​ផ្កាយ​៣​ទាហាន​មកជា​វរមន្ត្រី​ថ្នាក់​លេខ​៦ មាន​ពី​ផ្កាយ​២​ទាហាន​មកជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ និង​មាន​ពី​អនុមន្ត្រី​ថ្នាក់​លេខ​១​មកជា​ផ្កាយ​២​ប៉ូលិស​

ចាប់តាំងពី​បង្កើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នា​ឆ្នាំ​១៩៩៣​មក តែងតែ​លេចចេញ​រឿង​ប្លែកៗ ដែល​ពិភពលោក​ទាំងមូល​មិន​ធ្លាប់មាន ជាអាទិ៍ សហនាយករដ្ឋមន្ត្រី សហរដ្ឋមន្ត្រី​…​។​ល​។ និង​មិន​ត្រឹមតែ​លេចចេញ​រឿង​ប្លែកៗ​ទេ គឺ​ថែមទាំង​មាន​រូបភាព​ច្របូកច្របល់​ទៀតផង ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ក្របខ័ណ្ឌ និង​តែងតាំង​ឋានន្តរស័ក្តិ​របស់​មន្ត្រីរាជកា​រទាំង​ស៊ីវិល ទាំង​កងកម្លាំងប្រដាប់អាវុធ (​ប៉ូលិស ទាហាន​) ដូច​មាន​ព័ស្តុតាង​បង្ហាញ​ខាងក្រោម ៖

១-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម រិទ្ធី នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០៤៤៦៥ ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ទទួលបាន​ការផ្ទេរ​ក្របខ័ណ្ឌ​ពី​ផ្កាយ​៣​ទាហាន មក​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង​ទទួលបាន​ឋានន្តរស័ក្តិ​ក្នុង​ក្របខ័ណ្ឌ​ថ្មី​ជា​វរមន្ត្រី​ថ្នាក់​លេខ​៦ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៤/១៥២៧ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ ។ ក្រោយមក លោក គីម រិទ្ធី ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៧២៨​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ តាមរបៀប «​កូន​កើតមុន​ឪ ព​តា​ដើរលេង​» ។

២-​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទៀ ទី​ហា នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០១៩៨៦៤ ត្រូវជា​កូនប្រុស​ង​បង្កើត​របស់​សម្តេច​ពិជ័យ​សេនា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បន្ទាប់បី​ប្រើ​ឈ្មោះ​ថ្មី​ថា «​ទៀ សីហា​» ទទួលបាន​ការផ្ទេរ​ក្របខ័ណ្ឌ​ពី​ផ្កាយ​២​ទាហាន មក​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង​ទទួលបាន​ឋានន្តរស័ក្តិ​ក្នុង​ក្របខ័ណ្ឌ​ថ្មី​ជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥១៥ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ។ ក្រោយមក លោក ទៀ ទី​ហា ដែល​ប្រើ​ឈ្មោះ​ថ្មី​ថា «​ទៀ សីហា​» ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ដំណាលគ្នា​នឹង​ការផ្ទេរ​ក្របខ័ណ្ឌ​ថ្មី ។​

​កាល​នៅ​ក្របខ័ណ្ឌ​ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ លោក​ឧ​ត្ត​ម​សេនីយ៍ ទៀ ទី​ហា ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ (​អតីត​ឯកឧត្តម ទៀ បាញ់​) ត្រូវជា​ឪពុក​បង្កើត​មាន​ឋានៈ​ស្មើ​អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ពោល​មាន​ងារ​ជា «​ឯកឧត្តម​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៦/២៨៦ ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ ។

៣-​លោក អ៊ឹម ប្រ​ណិ​តា ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​១​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បច្ចុប្បន្នកំពុង​កាន់តំណែង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ និង​ត្រូវជា​កូនប្រុស​ឯកឧត្តម អ៊ឹម សួស្តី អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អតីត​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ទទួលបាន​ការផ្ទេរ​ក្របខ័ណ្ឌ​ពី​ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​១​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ មក​បម្រើ​ការងារ​នៅក្នុង​ក្របខ័ណ្ឌ​មន្ត្រី នគរបាលជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​មាន​អត្តលេខ​៧៩៣៣៣​វិញ និង​ទទួលបាន​ការតែងតាំង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៦២៣ ចុះ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ ។

​នៅពេលដែល​ឯកឧត្តម អ៊ឹម សួស្តី អតីត​កាន់តំណែង​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​នោះ លោក អ៊ឹម ប្រ​ណិ​តា ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​ឯកឧត្តម អ៊ឹម សួស្តី ត្រូវជា​ឪពុក មាន​ឋានៈ​ស្មើ​អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ពោល​មាន​ងារ​ជា «​ឯកឧត្តម​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៦/៤៩០ ចុះ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.