ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ហេតុតែ​មាន​លុយ ! អាមេរិក​គ្រោង​ចាយ​៥​ពាន់​លាន​ដុល្លារ​បន្ថែម​លើ​ការផលិត​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ទំនើប​ថ្មី Columbia-class

​សារព័ត៌មាន Sputnik របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​ឲ្យ​ដឹងថា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន General Dynamics Electric Boat ដោយ​បន្ថែម​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​ទៀត​ដើម្បី​ជំរុញ​ការផលិត​នូវ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ទំនើប​ថ្មី​ប្រភេទ​Columbia-class ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន ។

No automatic alt text available.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក Will Lennon អគ្គនាយករង​ក្រុមហ៊ុន General Dynamics Electric Boat បាន​ថ្លែង​បញ្ជាក់ថា នៅ​ទសវត្សរ៍​ខាងមុខ នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ប្រភេទ Ohio-class របស់​សហរដ្ឋអាមេរិក​នឹង​ឈានដល់​ដំណាក់កាល​បញ្ឈប់​ប្រតិបត្តិការ​របស់​វា ។ ដូច្នេះ ការផលិត​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ប្រភេទ​ថ្មី​ទំនើប Columbia-class គឺមាន​សារៈសំខាន់​ណាស់​ដើម្បី​ប្រគល់​ឲ្យ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក​បាន​ប្រើប្រាស់​ទាន់ពេលវេលា ។​

No automatic alt text available.

​តាម​គម្រោង​ការដែល​បានគ្រោង​ទុក គឺ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ទំនើប​ប្រភេទ​ថ្មី Columbia-class ដែល​នឹង​អាច​បំពាក់​នូវ​អាវុធ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដ៏​ទំនើប​ធុន Trident-D5 របស់​សហរដ្ឋអាមេរិក នឹង​អាចដាក់​ឲ្យ​ដំណើរការបាន​ចំនួន​១​គ្រឿង​ដំបូង​នៅ​ឆ្នាំ​២០២៨​ខាងមុខ ។​

Image may contain: one or more people and crowd

​ការសិក្សា​មួយ​របស់​ការិយាល័យ​គ​ណ​នេ​យ្យ​ភាព​រដ្ឋាភិបាល (GAO) បាន​វាយតម្លៃថា យ៉ាងហោចណាស់​ទំហំ​ទឹកប្រាក់​ប្រមាណ​១០០​ពាន់​លាន​ដុល្លារ​នឹងត្រូវ​ការ​ដើម្បី​បំពេញ​បញ្ចប់​ការផលិត និង​កម្មវិធី​អភិវឌ្ឍន៍​បំពាក់​សព្វាវុធ​ទំនើប​ឲ្យ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ប្រភេទ​ថ្មី Columbia-class របស់​សហរដ្ឋអាមេរិក​ទាំងមូល ។​

​បច្ចុប្បន្ន ក្រុម​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ប្រភេទ Ohio-class របស់​សហរដ្ឋអាមេរិក​មាន​ចំនួន​១៨​គ្រឿង​ដែល​កំពុងដំណើរការ រួមមាន​ដូចខាងក្រោម ៖

Image may contain: ocean, water and outdoor

១-USS Ohio (SSGN-726) បំពាក់​ដោយ​មី​ស៊ី​ល​វាយលុក​ធុន Tomahawk

Image may contain: ocean, sky, water, outdoor and nature

២-USS Michigan (SSGN-727) បំពាក់​ដោយ​មី​ស៊ី​ល​វាយលុក​ធុន Tomahawk

Image may contain: ocean, outdoor and water

៣-USS Florida (SSGN-728) បំពាក់​ដោយ​មី​ស៊ី​ល​វាយលុក​ធុន Tomahawk

Image may contain: ocean, water and outdoor

៤-USS Geogia (SSGN-729) បំពាក់​ដោយ​មី​ស៊ី​ល​វាយលុក​ធុន Tomahawk

Image may contain: ocean and water

៥-USS Henry M.Jackson (SSBN-730) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: ocean, sky, water and outdoor

៦-USS Alabama (SSBN-731) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: ocean, water and outdoor

៧-USS Alaska (SSBN-732) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: sky, ocean, cloud, nature, water and outdoor

៨-USS Nevada (SSBN-733) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: ocean, sky, outdoor, water and nature

៩-USS Tennessee (SSBN-734) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II´

Image may contain: ocean, sky, cloud, water, outdoor and nature

១០-USS Pennsylvania (SSBN-735) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: sky, ocean, outdoor and nature

១១-USS West Virginia (SSBN-736) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: outdoor and water

១២-USS Kentucky (SSBN-737) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: ocean, sky, outdoor, water and nature

១៣-USS Maryland (SSBN-738) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: ocean, sky, cloud, outdoor and water

១៤-USS Nebraska (SSBN-739) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: ocean, outdoor and water

១៥-USS Rhode Island (SSBN-740) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: ocean, water, outdoor and nature

១៦-USS Maine (SSBN-741) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: ocean, cloud, sky, outdoor, water and nature

១៧-USS Wyoming (SSBN-742) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II

Image may contain: ocean, outdoor and water

១៨-USS Louisiana (SSBN-743) បំពាក់​ដោយ​មី​ស៊ី​ល​ធុន UGM-133 Trident II ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.