ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

មាន​អ្វី​ម្ល៉េះ ! មហាសេដ្ឋី​៥-៦​នាក់ មានទ្រព្យ​សម្បត្តិ​ស្មើនឹង​ទ្រព្យ​ប្រជាជន​ចំនួន​ពាក់កណ្តាល​ប្រទេស (១០០​លាន​នាក់​)

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់​ចិន ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ដោយ​ដកស្រង់​ពី​ប្រភព​អង្គការ Oxfam របស់​អង់គ្លេស​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ជន​ដែលជា​មហាសេដ្ឋី​នៃ​ប្រទេស​ប្រេ​ស៊ី​ល​ត្រឹមតែ​ចំនួន​៦​នាក់ គឺមាន​ទ្រព្យសម្បត្តិ​សរុប​ស្មើនឹង​ទ្រព្យ​របស់​ប្រជាជន​ប្រេ​ស៊ី​ល​ចំនួន​ពាក់កណ្តាល​ប្រទេស​ប្រមាណ​១០០​លាន​នាក់ ខណៈ​នៅ​ឆ្នាំ​២០១៦​កន្លងទៅ​ប្រទេស​ប្រេ​ស៊ី​ល​មាន​ប្រជាជន​សរុប​ចំនួន​២០៧,៧​លាន​នាក់ (​ឆ្នាំ​២០១៧​អាច​ប៉ាន់ស្មាន​មាន​ប្រជាជន​សរុប​ចំនួន​២០៨​លាន​នាក់​) ។​

​សេចក្តីរាយការណ៍​បានលើកឡើង​អំពី​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ប្រេ​ស៊ី​ល​ចំនួន​ពី​៤​នាក់​ទៅ​៥​នាក់​ដោយ​ដកស្រង់​តាម​ទិន្នន័យ​របស់​ទស្សនា​វ​ដ្តី​Forbes ឆ្នាំ​២០១៧​ដូចខាងក្រោម ៖

១-​លោក Jorge Paulo Lemann អាយុ​៧៨​ឆ្នាំ មានទ្រព្យ​សម្បត្តិ​ចំនួន​៣០,៤​ពាន់​លាន​ដុល្លារ​អាមេរិក ។

២-​លោក Joseph Safra អាយុ​៧៩​ឆ្នាំ ម្ចាស់​ធនាគារ Safra Bank មានទ្រព្យ​សម្បត្តិ​ចំនួន​២២,៦​ពាន់​លាន​ដុល្លារ​អាមេរិក ។

៣-​លោក Marcel Herrmann Telles អាយុ​៦៧​ឆ្នាំ មានទ្រព្យ​សម្បត្តិ​ចំនួន​១៥,២​ពាន់​លាន​ដុល្លារ​អាមេរិក ។​

៤-​លោក Carlos Alberto Sicupira អាយុ​៦៩​ឆ្នាំ ម្ចាស់​ក្រុមហ៊ុន AB Inbev និង 3G Capital មានទ្រព្យ​សម្បត្តិ​ចំនួន​១២,៧​ពាន់​លាន​ដុល្លារ​អាមេរិក ។​

៥-​លោក Eduardo Saverin អាយុ​៣៥​ឆ្នាំ សហ​ស្ថាបនិក​ក្រុមហ៊ុន Facebook ជាមួយ​លោក Mark Zuckerberg មានទ្រព្យ​សម្បត្តិ​ចំនួន​៩,៤​ពាន់​លាន​ដុល្លារ​អាមេរិក ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.