សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង២៣នាក់សម្រាប់ប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 ទល់នឹងម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ខាងមុខឆាប់ៗនេះ ។
ការប្រកួតព្រឹត្តិការណ៍ AFC Asian Cup នេះ កម្ពុជាយើងឋិតនៅពូល C ជាមួយនឹងប្រទេស Jordan, Vietnam និង Afghanistan ដែលកម្ពុជារបស់យើងឋិតនៅចំណាត់ថ្នាក់ទី៣ និងមាន៣ពិន្ទុក្នុងដៃនៃពូល C ដែលម្ចាស់ផ្ទះវៀតណាម មាន៥ពិន្ទុឋិតនៅចំណាត់ថ្នាក់ទី២ ។
ចំណែកឯកីឡាករវ័យក្មេង ច្រឹង ពលរដ្ឋ មិនមានឈ្មោះនៅក្នុងបញ្ជីកីឡាករ២៣នាក់នេះឡើយ ខណៈខ្សែប្រយុទ្ធវ័យក្មេង របស់ក្លិប ថៃហ្គើរ ពេជ្រ សុវណ្ណេខេមរិន្ទ្រ នៅបន្តជាប់ឈ្មោះក្នុងបញ្ជី២៣នាក់ដដែល ។
គួរបញ្ជាក់ជូនផងដែរថា កាលពីប៉ះគ្នានៅជើងទី១ដើមខែកញ្ញា នៅពហុកីឡដ្ឋានជាតិអូឡាំពិកនោះ កម្ពុជាយើងទទួលរងបរាជ័យដោយចាញ់វៀតណាមក្នុងលទ្ធផល ២ទល់នឹង១ ៕
ប្រភព៖សហព័ន្ធបាល់ទាត់កម្ពុជា