សត្វសមុទ្រដែលប្រិយមិត្តអ្នកអានបានឃើញដូចក្នុងរូបភាពនេះ គឺជាប្រភេទសត្វរស់នៅតាមក្រហែងថ្មនៃតំបន់ឆ្នេរសមុទ្រ ហើយបើមើលពីសម្បកខាងក្រៅ សត្វសមុទ្រប្រភេទនេះមានទំហំធំជាងម្រាមដៃបន្តិច និងមានរូបរាងស្រដៀងនឹងបាតជើងនាគ ប៉ុន្តែភាគច្រើនគេនិយមហៅថា «ខ្យងក្រញាំឆ្កែ» ខណៈនៅបណ្តាប្រទេសលោកខាងលិច (បស្ចិមប្រទេស) និយមហៅថា «ជលសមុទ្រមកពីឋាននរក» ។
«ខ្យងក្រញាំឆ្កែ» នេះត្រូវបានគេរកឃើញថា មានសារធាតុបំប៉នខ្ពស់ពីព្រោះសម្បូរទៅដោយប្រូតេអ៊ីន កាល់ស្យូម និងអ៊ីយ៉ូត ទើបវាក៏មានតម្លៃនៅលើទីផ្សារខ្ពស់គួរសមដែរ ។
នៅអឺរ៉ុប សត្វសមុទ្រប្រភេទនេះវាមានតម្លៃប្រមាណ១០០ដុល្លារអាមេរិកក្នុង១គីឡូក្រាម ប៉ុន្តែបើនៅភាគខាងត្បូងប្រទេសចិនវិញ មានតម្លៃកាន់តែថ្លៃទៅទៀត ពីព្រោះវាទទួលរងការប្រមាញ់សឹងអស់ខ្ទេចខ្ទីទៅហើយ ។
ដូច្នេះ ប្រសិនបើប្រិយមិត្តអ្នកអានបានប្រទះឃើញសត្វសមុទ្រប្រភេទនេះនៅតាមក្រហែងថ្មនៃតំបន់ឆ្នេរសមុទ្រកម្ពុជាយើង សូមកុំមើលរំលងឲ្យសោះ ពីព្រោះវាអាចក្លាយជាកំណប់ទ្រព្យជាប់នឹងខ្លួនអស់លោកអ្នកជាក់ជាមិនខានឡើយ ៕