ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

សង្គ្រាម​ប្រឆាំង​គ្រឿងញៀន «​រាលកៃ​» ? ប្រធានាធិបតី​ហ្វីលីពីន​បញ្ជា​ឲ្យ​សម្លាប់​កូនប្រុស​ជា​អភិបាលរងក្រុង ប្រសិនបើ​មានការ​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​គ្រឿងញៀន​មែន

សារព័ត៌មាន Sputnik របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​ម្សិលមិញ​ដោយ​ដកស្រង់​ពី​សារព័ត៌មាន GMA ប្រចាំ​ទីក្រុង Davao ប្រទេស​ហ្វីលីពីន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន Rodrigo Duterte បាន​ប្រាប់​ដោយផ្ទាល់​នៅ​ចំពោះមុខ​បុគ្គលិក​វិមាន​រដ្ឋាភិបាល​ទាំងអស់​ទៅកាន់​កូនប្រុស​ច្បង​របស់លោក​ដែលជា​អភិបាលរងក្រុង Davao ថា «​បញ្ជា​របស់​ឪពុក​បាន​ទៅដល់​សមត្ថកិច្ច​ហើយ គឺ​គេ​អាច​សម្លាប់​កូនប្រុស​បាន ប្រសិនបើ​កូនប្រុស​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មែន ។​» ។

Image may contain: 5 people, people standing and wedding

​សេចក្តីរាយការណ៍​ដក​ស្រង់​ដោយសារ​ព័ត៌មាន GMA ប្រចាំ​ទីក្រុង Davao បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៧​នៅ​ចំពោះមុខ​បុគ្គលិក​វិមាន​រដ្ឋាភិបាល​ទាំងអស់ លោក Rodrigo Duterte ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​បាន​ប្រាប់​ដោយផ្ទាល់​ទៅកាន់​កូនប្រុស​ច្បង​របស់លោក​ជា​អភិបាលរងក្រុង Davao គឺ​លោក Paolo Duterte ឬ​ឈ្មោះ​ហៅ​ក្រៅ​ថា «Pulong» អាយុ​៤២​ឆ្នាំ​ថា «​បទបញ្ជា​របស់ខ្ញុំ (​ឪពុក​) គឺ​ត្រូវ​សម្លាប់​អ្នក (​កូន​) ប្រសិនបើ​អ្នក​ត្រូវបាន​គេ​រកឃើញ​បទល្មើស ហើយ​ខ្ញុំ (​ឪពុក​) នឹង​ការពារ​ចំពោះ​មន្ត្រីប៉ូលិស​ដែល​សម្លាប់​អ្នក (​កូន​) ។ » ។

Image may contain: 4 people, people standing

​លោក Paolo Duterte អភិបាលរងក្រុង Davao និង​ត្រូវជា​កូនប្រុស​ច្បង​លោក Rodrigo Duterte ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន ព្រមទាំង​លោក​មេធាវី Manases Carpio ដែល​ត្រូវជា​កូនប្រសា​ប្រុស​របស់លោក​ប្រធានាធិបតី​ផង​ត្រូវបាន​រង​នូវ​ការចោទប្រកាន់​អំ​ពីបទ​រត់ពន្ធ​គ្រឿងញៀន (Narcotics) ឆ្លងកាត់​ប្រទេស​ហ្វីលីពីន​ដោយមាន​ជនជាតិ​ចិន​ជា​មេខ្លោង ។

Image may contain: 1 person

​រឿងអាស្រូវ​គ្រឿងញៀន​មានតម្លៃ​គិត​ជា​ទឹកប្រាក់​ប្រមាណ​១២៨​លាន​ដុល្លារ​អាមេរិក​ពាក់ព័ន្ធ​នឹង​លោក Paolo Duterte ដែលជា​អ្នកមាន​ជំនាញ​ខាងមុខ​ជំនួញ​ម្នាក់​ផង និង​លោក​មេធាវី Manases Carpio (​ជា​ស្វាមី​របស់លោក​ស្រី​មេធាវី Sara Duterte ជា​អភិបាលក្រុង Davao និង​ត្រូវជា​កូនស្រី​បង្កើត​របស់លោក​ប្រធានាធិបតី Rodrigo Duterte) ដែល​ប៉ូលិស​រកឃើញ​ត្រូវបាន​បុរស​ទាំងពីរ​ធ្វើការ​បដិសេធថា មិន​ការជាប់​ពាក់ព័ន្ធ​នឹង​ពួកខ្លួន​ទេ ។​

Image may contain: 2 people, people sitting

​លោក Rodrigo Duterte អាយុ​៧២​ឆ្នាំ ដែលជា​មេធាវី​ម្នាក់​ផង​បាន​ជាប់ឆ្នោត​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ទី​១៦ របស់​ប្រទេស​ហ្វីលីពីន​នា​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ និង​មានកូន​ចំនួន​៤​នាក់ ក្នុងនោះ​មាន​លោកស្រី​មេធាវី Sara Duterte អាយុ​៣៩​ឆ្នាំ ជា​អភិបាលក្រុង Davao និង​លោក Paolo Duterte អាយុ​៤២​ឆ្នាំ ជា​អភិបាលរងក្រុង Davao ៕​

No automatic alt text available.

Image may contain: 10 people, people smiling, crowd and text

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.