ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

មហិច្ឆតា​សព្វាវុធ ! ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​ជោគជ័យ​ធំ​របស់​កូរ៉េខាងជើង​លើ​ការធ្វើ​តេស្ត​អាវុធ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ ទោះបី​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​

ប្រទេស​កូរ៉េខាងជើង​បាន​ព្យាយាម​ធ្វើតេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​របស់ខ្លួន​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៩៣ និង​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចាប់តាំងពី​ឆ្នាំ​២០០៦​រហូត​ទទួលបាន​ជោគជ័យ​ធំ​នៅ​ឆ្នាំ​២០១៧​នេះ ទាំង​អាវុធ​មី​ស៊ី​ល ទាំង​អាវុធ​នុយក្លេអ៊ែរ​ទោះបី​វ​ប្រទេសមួយ​នេះ​ទទួលរង​នូវ​សម្ពាធ​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​មហាអំណាច​អាមេរិក​ជា​បន្តបន្ទាប់​អស់​ជាច្រើន​ឆ្នាំ​មកហើយ​ក៏ដោយ ។​

Image may contain: sky and outdoor

​ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​កូរ៉េ​ខាង​បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់​សម្តី​មេដឹកនាំ​វ័យក្មេង Kim Jong-un ឲ្យ​ដឹងថា «​យើង​ត្រូវ​បង្ហាញ​ឲ្យ​ច្បាស់​ទៅកាន់​មហាអំណាច​ដែលមាន​អំនួត​ទាំងឡាយ​ពី​ការសម្រេច​គោលដៅ​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋ​យើង ទោះបី​មានការ​ដាក់ទណ្ឌកម្ម​ឥតឈប់ឈរ​យ៉ាងណាក៏ដោយ ។​» ។

Image may contain: sky and outdoor

​ខាងក្រោម​នេះ គឺជា​កាលបរិច្ឆេទ​នៃ​ការធ្វើ​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១៧ ៖

១-​ថ្ងៃទី​១១ ខែកុម្ភៈ ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​ធុន Pukguksong-2 ជា​ប្រភេទ​អាវុធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ។​

២-​ថ្ងៃទី​០៦ ខែមីនា ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​ចំនួន​៤ ដែល​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​១ ០០០​គីឡូម៉ែត្រ មុន​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ជប៉ុន ។

៣-​ថ្ងៃទី​០៤ ខែមេសា ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ជប៉ុន ។

Image may contain: mountain and outdoor

៤-​ថ្ងៃទី​១៥ ខែមេសា ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​ដោយ​បាញ់​ចេញពី​នាវាមុជទឹក ។​

៥-​ថ្ងៃទី​២៨ ខែមេសា ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​ធុន KN-17 ជា​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ។​

៦-​ថ្ងៃទី​១៣ ខែឧសភា ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​ធុន Hwasong-12 ជា​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​រហូតដល់​ចម្ងាយ​២ ១១៥​គីឡូម៉ែត្រ និង​រយៈកម្ពស់​៧៨៩​គីឡូម៉ែត្រ ប្រើ​រយៈពេល​ប្រមាណ​៣០​នាទី​មុន​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ជប៉ុន ។

Image may contain: sky, fire and outdoor

៧-​ថ្ងៃទី​២១ ខែឧសភា ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​ធុន Pukguksong-2 ជា​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​សាជាថ្មី ។​

៨-​ថ្ងៃទី​២៩ ខែឧសភា ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ដែល​អាច​បាញ់​បាន​ប្រមាណ​៤៥០​គីឡូម៉ែត្រ​មុន​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ជប៉ុន ។​

៩-​ថ្ងៃទី​០៨ ខែមិថុនា ៖ តេស្ត​សាកល្បង​ប្រភេទ​មី​ស៊ី​ល​ប្រឆាំងនឹង​នាវាចម្បាំង​បំពាក់​មី​ស៊ី​ល​ដោយ​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ជប៉ុន ។​

១០-​ថ្ងៃទី​២៣ ខែមិថុនា ៖ តេស្ត​សាកល្បង​ម៉ាស៊ីន​រ៉ុក្កែត​ប្រភេទ​ថ្មី​ដែល​អាច​បញ្ជូន​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) ។

Image may contain: mountain, sky, outdoor and nature

១១-​ថ្ងៃទី​០៤ ខែកក្កដា ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​ធុន Hwasong-14 ជា​ប្រភេទ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ប្រកបដោយ​ជោគជ័យ ។

១២-​ថ្ងៃទី​២៦ ខែសីហា ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ដែល​អាច​បាញ់​បាន​ចម្ងាយ​២៥០​គីឡូម៉ែត្រ ។​

១៣-​ថ្ងៃទី​២៩ ខែសីហា ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​ធុន Hwasong-12 ជា​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​សាជាថ្មី បាញ់​ឆ្លង​រំលង​កាត់​ដែនអាកាស​ប្រទេស​ជប៉ុន ដោយមាន​រយៈ​ចម្ងាយ​ប្រមាណ​២ ៧០០​គីឡូម៉ែត្រ និង​រយៈកម្ពស់​៥៥០​គីឡូម៉ែត្រ​មុន​ធ្លាក់​ចូលក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។

Image may contain: 5 people, people standing

១៤-​ថ្ងៃទី​០៣ ខែកញ្ញា ៖ តេស្ត​សាកល្បង​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន (H-Bombs) ជា​ប្រភេទ​អាវុធ​នុយក្លេអ៊ែរ​ដែលមាន​កម្លាំង​ផ្ទុះ​ប្រមាណ​២៥០​គីឡូតោន ប្រកបដោយ​ជោគជ័យ ។

១៥-​ថ្ងៃទី​១៥ ខែកញ្ញា ៖ តេស្ត​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​សាជាថ្មី​ដែល​គេ​ជឿថា ជា​ប្រភេទ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) រំលង​ប្រទេស​ជប៉ុន​ជា​លើក​ទី​២ ដោយមាន​រយៈ​ចម្ងាយ​៣ ៧០០​គីឡូម៉ែត្រ និង​រយៈកម្ពស់​៧៧០​គីឡូម៉ែត្រ ប្រើ​រយៈពេល​១៧​នាទី មុន​ធ្លាក់​ចូលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.