ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

មើល​ចរិត​កំពូល​មន្ត្រី​ចត​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​នៅមុខ​ភោជនីយដ្ឋាន !

​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​លេខ​១០៨ (​វិថី​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ​) មុខ​ភោជនីយដ្ឋាន​យីហោ សេ​វេន​ប្រាយ ឃី​ង (SEVEN BRIGHT KING) ឋិត​នៅ​ខាងកើត​ស្ពាន​នាគ​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​បាន​សម្តែង​នូវ​ការរិះគន់​ផង និង​រអ៊ូរ​រទាំ​ផង​ដោយសារ​លំបាក​ក្នុងការ​ធ្វើដំណើរ ដ្បិត​ចំណីផ្លូវ​នៅមុខ​ភោជនីយដ្ឋាន​មួយ​នេះ​ត្រូវបាន​គេ​ចត​រថយន្ត​រំលោភ​សឹង​ដល់​ពាក់កណ្តាល​ទ្រូងផ្លូវ​យ៉ាង​អនាធិបតេយ្យ ខណៈ​ម្ចាស់​ភោជនីយដ្ឋាន​មិន​ខ្វល់​នឹង​រឿង​កកស្ទះ​ចរាចរណ៍​ឲ្យ​តែ​ខ្លួន​មាន​អតិថិជន​ចូល​ហាង ។

​ព័ស្តុតាង​ជាក់ស្តែង គឺ​កាលពី​វេលា​ព្រឹក​នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧​ម្សិលមិញ មាន​រថយន្ត​ទំនើប​មួយគ្រឿង​ម៉ាក PRADO ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ​រដ្ឋ 25.2-0202 ចត​យ៉ាង​ទំនើង​សឹង​ដល់​ពាក់កណ្តាល​ទ្រូងផ្លូវ​នៅមុខ​ភោជនីយដ្ឋាន​យីហោ សេ​វេន​ប្រាយ ឃី​ង ដោយ​មិន​ខ្វល់​អំពី​ផលវិបាក​ដល់​អ្នកដទៃ​ធ្វើ​ចរាចរណ៍​នោះឡើយ ។

​អនុលោម​តាម​មាត្រា​៥ និង​មាត្រា​៩ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣​ស្តីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ គឺ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ 25.2-0202 ជា​រថយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រើប្រាស់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ។

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ចំពោះ​អាជ្ញាធរ​ខណ្ឌដូនពេញ​មេត្តា​ចុះ​ត្រួត​ពិនិត្យមើល និង​មាន​វិធានការ​ទៅលើ​ករណី​ចត​រថយន្ត​រំលោភ​លើ​ចំណីផ្លូវ​បែប​អនាធិបតេយ្យ​នៅមុខ​ភោជនីយដ្ឋាន​យីហោ សេ​វេន​ប្រាយ ឃី​ង នោះ​ផង ដើម្បី​កុំ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​គិតតែ​ប្រមូល​លុយ​តែ​មិន​ខ្វល់​រឿង​កកស្ទះ​ចរាចរណ៍រ​បស់​អ្នកធ្វើដំណើរ​ទូទៅ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.