ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

សូម​ប្រយ័ត្ន ! ផ្លែ​ទុរេន​យួន​​ ​ត្រូវបាន​រកឃើញថា​ មានប្រើ​សារធាតុ​គីមី​ ដើម្បី​ឲ្យ​ឆាប់​ទុំ

កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ ប៉ូលិស​វៀតណាម​ បាន​ឆែកឆេរ​ហាង​ស្តុក​ផ្លែ​ទុរេន​ដ៏​ធំ​មួយ​នៅ​ក្រុង Kon Tum នៃ​ខេត្ត Kon Tum ប្រទេស​វៀតណាម ដោយ​រកឃើញថា​ មានការ​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​ឲ្យ​ផ្លែ​ទុរេន​ឆាប់​ទុំ​ បញ្ជូន​យកទៅលក់​នៅលើ​ទីផ្សារ ។

​ស្ត្រី​ឈ្មោះ Tran Thi Tuyet ជា​ម្ចាស់​ហាង​ស្តុក​ផ្លែ​ទុរេន ​ដែល​ប្រើ​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ ដើម្បី​ឲ្យ​ផ្លែ​ទុរេន​ឆាប់​ទុំ​នេះ​ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ជាមួយនឹង​វត្ថុតាង​មួយចំនួន​ដូចជា ដប​ដាក់​សារធាតុ​គីមី​ពណ៌​លឿង​ជាច្រើន​ដប និង​ធុង​ត្រាំ​ផ្លែ​ទុរេន​លាយ​សារ​ធាតុគីមី​ ត្រូវបាន​រឹបអូស​ដុត​បំផ្លាញចោល ។

​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ទទួលទាន​ផ្លែឈើ​ទាំងឡាយ​មេត្តា​ប្រុងប្រយ័ត្ន​ផង ពីព្រោះ​ករណី​ប្រើប្រាស់​សារធាតុ​គីមី​ ដើម្បី​ឲ្យ​ផ្លែឈើ​ឆាប់​ទុំ​ក៏​លេចឮ​ល្បីល្បាញ​ខ្លាំង​ណាស់ដែរ​ នៅ​ប្រទេស​កម្ពុជា​យើង ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.