ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

បាក់​ឌុប​ឆ្នាំ​២០១៧​មាន​អត្រា​ភាគរយ​ជាប់​ច្រើនជាង​ឆ្នាំ​២០១៦

លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ គឺមាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​៦៣ ៦៦៨​នាក់ នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​៩៩ ៧២៨​នាក់ (​ស្មើនឹង​៦៣,៨៤%) ក្នុងនោះ​បេក្ខជន​ប្រឡង​ជាប់​នៅ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៣៤ ២៣៤​នាក់ នៃ​បេក្ខជន​សរុប​ចំនួន​៦៤ ១០៣​នាក់ (​ស្មើនឹង​៥៣,៤០%) និង​បេក្ខជន​ប្រឡង​ជាប់​នៅ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​២៩ ៤៣៨​នាក់ នៃ​បេក្ខជន​សរុប​ចំនួន​៣៥ ៦២៥​នាក់ (​ស្មើនឹង​៨២,៦២%) ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៧​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា បេក្ខជន​ប្រឡង​ជាប់​ទទួលបាន​និទ្ទេស A មាន​ចំនួន​៤២៤​នាក់​, និទ្ទេស B មាន​ចំនួន​២ ៤៦៤​នាក់​, និទ្ទេស C មាន​ចំនួន​៥ ០០០​នាក់​, និទ្ទេស D មាន​ចំនួន​៩ ១២៣​នាក់ និង​និទ្ទេស E មាន​ចំនួន​៤៦ ៦៥៧​នាក់ ។ ក្នុងចំណោម​បេក្ខជន​ទទួលបាន​និទ្ទេស A ចំនួន​៤២៤​នាក់​នោះ គឺ​មកពី​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៩៤​នាក់​, ខេត្តសៀមរាប​ចំនួន​៤៧​នាក់​, ខេត្តកណ្តាល​ចំនួន​២៦​នាក់​, ខេត្តបាត់ដំបង​ចំនួន​២៣​នាក់​, ខេត្តកំពត​ចំនួន​២១​នាក់​, ខេត្តកំពង់ចាម​ចំនួន​២០​នាក់​, ខេត្តព្រៃវែង​ចំនួន​១២​នាក់​, ខេត្តបន្ទាយមានជ័យ​ចំនួន​១២​នាក់​, ខេត្តកំពង់ឆ្នាំង​ចំនួន​១២​នាក់​,​ខេត្ត​ព្រះសីហនុ​ចំនួន​០៩​នាក់​, ខេត្តកំពង់ធំ​ចំនួន​០៩​នាក់​, ខេត្តតាកែវ​ចំនួន​០៨​នាក់​, ខេត្ត​ត្បូងឃ្មុំ​ចំនួន​០៧​នាក់​, ខេត្តពោធិ៍សាត់​ចំនួន​០៦​នាក់​,​ខេត្តក្រចេះ​ចំនួន​០៦​នាក់​, ខេត្តស្វាយរៀង​ចំនួន​០៥​នាក់​, ខេត្តព្រះវិហារ​ចំនួន​០២​នាក់​, ខេត្ត​កែប​ចំនួន​០២​នាក់​, ខេត្តកំពង់ស្ពឺ​ចំនួន​០១​នាក់​, ខេត្ត​ប៉ៃលិន​ចំនួន​០១​នាក់ និង​ខេត្តកោះកុង​ចំនួន​០១​នាក់ ។​

​គួរ​រំលឹក​ជូន​ថា នា​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦​កន្លងទៅ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​៥៥ ៧៥៣​នាក់ នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​៨៩ ៦៦១​នាក់ (​ស្មើនឹង​៦២,១៨%) និង​បេក្ខជន​ទទួលបាន​និទ្ទេស A មាន​ចំនួន​៤០៥​នាក់ ។ ដូច្នេះ បាក់​ឌុប​ឆ្នាំ​២០១៧​នេះ​មាន​អត្រា​ភាគរយ​បេក្ខជន​ប្រឡង​ជាប់​ច្រើនជាង​បាក់​ឌុប​ឆ្នាំ​២០១៦ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.