តារាចម្រៀងស្រីវ័យក្មេងស្រស់ស្អាតប្រចាំផលិតកម្មហង្សមាស គឺកញ្ញា រ៉េត ស៊ូហ្សាណា បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ហើយ ដោយទទួលបាននិទ្ទេស E ក្នុងលំដាប់ពិន្ទុ៨២,៦៥៨ ។
កញ្ញា រ៉េត ស៊ូហ្សាណា ជាសិស្សមកពីវិទ្យាល័យអន្តរទ្វីបអាមេរិកាំង ។ នាងបានជ្រើសរើសយកថ្នាក់វិទ្យាសាស្ត្រសម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ ដោយមានលេខតុ៦១១ នៅមណ្ឌលប្រឡងវិទ្យាល័យជាស៊ីម បឹងកេងកង រាជធានីភ្នំពេញ ៕