ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

បង្កើន​ឥទ្ធិពល​សព្វាវុធ ! យួន​ទទួលបាន​មី​ស៊ី​ល​វាយលុក​ធុន BrahMos ពី​ឥណ្ឌា​ស្ងាត់ៗ​ដើម្បី​ទប់ទល់​ចិន

សារព័ត៌មាន​រដ្ឋ​ប្រទេស​វៀតណាម​ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន Sputnik របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា វៀតណាម និង​ឥណ្ឌា​មិន​ត្រឹម​បាន​ឈានដល់​មាន​កិច្ចព្រមព្រៀង​ស្តីពី​កា​រប​ញ្ចូ​ន​អាវុធ​មី​ស៊ី​ល​វាយលុក​ធុន BrahMos ទៅកាន់​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាវុធ​មី​ស៊ី​ល​នេះ​ត្រូវបាន​ប្រគល់ដល់ដៃ​វៀតណាម​ជាសម្ងាត់​រួច​បាត់ទៅហើយ ។

Image may contain: 2 people, people smiling, people standing and suit

​ឆ្លើយតប​ទៅនឹង​ការ​ចោទសួរ​រឿង​ទិញ​អាវុធ​មី​ស៊ី​ល​ធុន BrahMos ពី​ឥណ្ឌា​នេះ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​បាន​បញ្ជាក់ថា ការបញ្ជាទិញ​បរិក្ខារ​យោធា​របស់​វៀតណាម គឺជា​រឿង​ធម្មតា​មួយ​ដែល​ស្របទៅតាម​គោលនយោបាយ​ស្វ័យការពារ​ខ្លួន​របស់​ប្រទេស ខណៈ​ក្រសួងការបរទេស​ឥណ្ឌា​បាន​ច្រានចោល​ព័ត៌មាន​ដែលថា​មី​ស៊ី​ល​ធុន BrahMos បាន​ទៅ​ដល់ដៃ​ប្រទេស​វៀតណាម ។

Image may contain: outdoor

​អ្នកវិភាគ​យុទ្ធសាស្ត្រ​យោធា​បាន​លើកឡើងថា វៀតណាម​កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង និង​ឥណ្ឌា​ក៏​កំពុងមាន​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ចិន​ដែរ ប៉ុន្តែ​ឥណ្ឌា​មានលទ្ធភាព​ផលិត​អាវុធ​មី​ស៊ី​ល ព្រមទាំង​គ្រាប់បែកនុយក្លេអ៊ែរ ដូច្នេះ​កិច្ចព្រមព្រៀង​ប​ញ្ចូ​ន​អាវុធ​មី​ស៊ី​ល​វាយលុក​ធុន BrahMos របស់​ឥណ្ឌា​ទៅកាន់​វៀតណាម​ដើម្បី​វៀតណាម​យកមកប្រើ​ប្រាស់​ទប់ទល់​នឹង​ឥទ្ធិពល​មហាអំណាច​ចិន គឺជា​រឿង​អាច​ប្រព្រឹត្តទៅបាន​យ៉ាង​ងាយ ឲ្យ​តែ​វៀតណាម​មាន​លុយ​ទិញ​តាម​តម្លៃ​លក់​របស់​ឥណ្ឌា​ជាការ​ស្រេច ។

Image may contain: airplane

​មី​ស៊ី​ល​វាយលុក​ធុន BrahMos មាន​ប្រវែង​៨,៤​ម៉ែត្រ និង​ទម្ងន់​ជិត​៣​តោន​ក្នុង​១​គ្រាប់ អាចមាន​សមត្ថភាព​វាយប្រហារ​ក្នុង​រង្វង់​ប្រតិបត្តិការ​ចម្ងាយ​៦០០​គីឡូម៉ែត្រ​ជាមួយនឹង​កម្រិត​ល្បឿន​ប្រមាណ​៣ ៧០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ មី​ស៊ី​ល​ប្រភេទ​នេះ​អាច​បាញ់​ចេញពី​នាវាចម្បាំង នាវាមុជទឹក យន្តហោះ​ចម្បាំង និង​ជើង​ទម្រ​ចល័ត​លើគោក​បាន ដោយមាន​តម្លៃ​ប្រមាណ​២,៧​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រាប់ ។

Image may contain: text

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការចំណាយ​ប្រា​ក់លើ​វិស័យ​យោធា​របស់​ប្រទេស​វៀតណាម​មានការ​កើនឡើង​ជា​លំដាប់ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៥​មាន​ចំនួន​ប្រមាណ​ជាង​៤​ពាន់​លាន​ដុល្លារ​អាមេរិក និង​មកដល់​ឆ្នាំ​២០១៦​កន្លងទៅ​មាន​ចំនួន​ប្រមាណ​ជាង​៥​ពាន់​លាន​ដុល្លារ​អាមេរិក ។ ពាក់ព័ន្ធ​នឹង​អាវុធ​មី​ស៊ី​ល គឺ​វៀតណាម​មាន​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន S-300 ដែល​ទិញ​ពី​រុស្ស៊ី និង​មី​ស៊ី​ល​វាយលុក​ធុន BrahMos ដែល​ទិញ​ពី​ឥណ្ឌា ៕​

No automatic alt text available.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.