យោងតាមសំណើរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០០០០១៦ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥បណ្ឌិតសភាចារ្យ ហ៊ុន សែន ជាប្រមុខ បានសម្រេចបំពាក់មេដាយសហមេត្រីតាមលំដាប់ថ្នាក់ជូនលេខាបក្ស និងកងទ័ពប្រជាជនវៀតណាមចំនួន៩នាក់ ក្រោមការអះអាងថា «មានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងគោកកន្លងមក» ដោយអនុក្រឹត្យលេខ៧៧៤អនក្រ.តត ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ។
លេខាបក្ស និងកងទ័ពប្រជាជនវៀតណាម ដែលទទួលបានមេដាយសហមេត្រីតាមលំដាប់ថ្នាក់ទាំង៩នាក់នោះ រួមមាន ៖
ក-មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ ៖ ១-ឧត្តមសេនីយ៍ទោ វ៉ូ មិញលឿង (Vo Minh Loeung) មេបញ្ជាការយោធាយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម, ២-ឧត្តមសេនីយ៍ទោ ផាន វ៉ាន់យី (Phan Van Dy) មេបញ្ជាការយោធាយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម និង ៣-លោក ង្វៀន ម៉ាញ់ហ៊ុន (Nguyen Manh Hung) លេខាបក្សខេត្តប៊ិញធីន សាធារណរដ្ឋសង្គមនិយមវៀតណាម ។
ខ-មេដាយសហមេត្រី ថ្នាក់សេនា ៖ ១-ឧត្តមសេនីយ៍ត្រី ផាន ភិនតាយ (Phan Tan Tai) មេបញ្ជាការរងយោធាយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម, ២-លោក ង្វៀន ង៉ុកហាយ (Nguyen Ngoc Hai) ប្រធានគណៈកម្មាធិការខេត្តប៊ិញធីន សាធារណរដ្ឋសង្គមនិយមវៀតណាម និង៣-វរសេនីយ៍ឯក ផាន កុងងោន (Phan Cong Ngon) មេបញ្ជាការយោធាខេត្តប៊ិញធីន សាធារណរដ្ឋសង្គមនិយមវៀតណាម ។
គ-មេដាយសហមេត្រី ថ្នាក់អស្សឫទ្ធិ ៖ ១-វរសេនីយ៍ឯក ផាន វ៉ាន់ឡុង (Phan Van Long ) ប្រធាននយោបាយយោធាខេត្តប៊ិញធីន សាធារណរដ្ឋសង្គមនិយមវៀតណាម, ២-វរសេនីយ៍ឯក ត្រឹង ថាញ់ឌឹក (Tran Thanh Duc) អនុប្រធាននយោបាយយោធាខេត្តប៊ិញធីន សាធារណរដ្ឋសង្គមនិយមវៀតណាម និង ៣-វរសេនីយ៍ឯក បាច់ វ៉ាន់ឡឹម (Bach Van Lam) ប្រធានការិយាល័យការបរទេសយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម ៕