ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

​ដំណឹង​រើស​ទាហាន ! រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​រើស​ទាហាន​៧៦​នាក់ បំពេញ​ក្របខ័ណ្ឌ​ថ្មី​ចំណុះ​បញ្ជាការដ្ឋាន​អង្គរក្ស អគ្គបញ្ជាការដ្ឋាន

​យោងតាម​សំណើ​របស់​សម្តេច​ពិជ័យ​សេនា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រមុខ​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​បំពេញ​ក្របខ័ណ្ឌ​ទាហាន​ថ្មី​ចំនួន​៧៦​នាក់​ចំណុះ​បញ្ជាការដ្ឋាន​អង្គរក្ស អគ្គបញ្ជាការដ្ឋាន ដើម្បី​ជំនួស​យោធិន​ពលី​មរណៈ បាត់បង់​ពលកម្ម​ដែល​បាន​បញ្ជូនទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយ​សេចក្តីសម្រេច​លេខ​៦០សសរ ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧ ។

​បញ្ជាការដ្ឋាន​អង្គរក្ស​ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ឋិត​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​នោះ ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៤៨​អនក្រ​.​បក ចុះ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០០៩ ។ បញ្ជាការដ្ឋាន​អង្គរក្ស​នេះ​មាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុន​ហៀ​ង នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០៤៤៤ នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​ប្រធាន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៣៣៨៨៣ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ត្រូវជា​កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ជា​មេបញ្ជាការរង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.