ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីបានបញ្ចប់សព្វគ្រប់អស់ហើយដោយក្នុងនោះកម្ពុជាយើងទទួលបានមេដាយក្នុងប្រភេទកីឡាចំនួន៧ គឺ ៖កីឡាប៉េតង់ ,កីឡាប្រដាល់សេរី, កីឡាតេក្វាន់ដូ, កីឡាសីប៉ាតាក្រ-ឈីនឡូន, កីឡាតេន្នីស,ប្រដាល់សកល និងកីឡាជិះសេះ ។
ជាលទ្ធផលព្រះរាជាណាចក្រកម្ពុជាយើងទទួលបានមេដាយសរុបចំនួន១៧ លើវិញ្ញាសាដូចខាងក្រោម ៖
១-មេដាយមាសចំនួន៣ ៖ប្រភេទកីឡាប៉េតង់ចំនួន១, គុនខ្មែរចំនួន១ និងតេក្វាន់ដូចំនួន១ ។
២-មេដាយប្រាក់ចំនួន២ ៖ ប្រភេទកីឡាប៉េតង់ចំនួន១ និងគុនខ្មែរចំនួន១ ។
៣-មេដាយសំរឹទ្ធិចំនួន១២ ៖ ប្រភេទកីឡាសីប៉ាតាក្រ-ឈីនឡូនចំនួន២, ប៉េតង់ចំនួន៣, តេន្នីសចំនួន១, ជិះសេះចំនួន១, គុនខ្មែរចំនួន២,ប្រដាល់សកលចំនួន១ និងប្រភេទកីឡាតេក្វាន់ដូចំនួន២ ៕
ប្រភព៖ MoEys Cambodia