ថ្ងៃ ចន្ទ ទី ២២ ខែ កក្កដា ឆ្នាំ ២០១៩

​ទុក​ក៏​មិន​ចំណេញ ដកចេញ​ក៏​មិន​ខាត ? គណបក្សនយោបាយ​ចំនួន​៩​ត្រូវបាន​ក្រសួងមហាផ្ទៃ​ប្តឹងទៅ​តុលាការ​កំពូល​ស្នើសុំ​រំលាយចោល

នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ជម្រាបជូន​ឯកឧត្តម​ប្រធាន​តុលាការ​កំពូល​ស្នើសុំ​ប្តឹង​រំលាយ​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ចំនួន​៩ ដោយ​ចោទប្រកាន់ថា គណបក្សនយោបាយ​ទាំង​៩​នោះ ប្រព្រឹត្តល្មើស​នឹង​បទ​ប្បញ្ញត្តិ​មាត្រា​៣១ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​មិនបាន​ផ្ញើ​របាយការណ៍​ប្រចាំឆ្នាំ​ជូន​មក​ក្រសួងមហាផ្ទៃ​តាម​ឆ្នាំ​នីមួយៗ​ជា​បន្តបន្ទាប់ ពោលគឺ​មិនបាន​បំពេញ​កាតព្វកិច្ច​ក្នុងការ​បំពេញបែបបទ​ផ្ញើមក​ក្រសួងមហាផ្ទៃ​ស្របតាម​បទ​ប្បញ្ញត្តិ​ដូច​មានចែង​ក្នុង​មាត្រា​២៦​ថ្មី និង​មាត្រា​៤៨​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ។

​គណបក្សនយោបាយ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ទាំង​៩​ដែល​មិន​ល្បីឈ្មោះ និង​គ្មាន​សកម្មភាព ហើយ​ត្រូវបាន​ក្រសួងមហាផ្ទៃ​ប្តឹងទៅ​តុលាការ​កំពូល​សុំ​រំលាយចោល​នោះ រួមមាន ៖

១-​គណបក្ស​ប្រជា​ជាតិខ្មែរ
២-​គណបក្ស​ពលរដ្ឋ​ខ្មែរ
៣-​គណបក្ស​សង្គម​ខ្មែរ​និយម
៤-​គណបក្ស​សង្គម​ថ្មី
៥-​គណបក្ស​ខ្មែរ​ជាតិនិយម
៦-​គណបក្ស​ស្ត្រី​សង្គ្រោះ​កម្ពុជា (​ជាប់​បណ្តឹង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​)
៧-​គណបក្ស​នាងនាគ​នារី​ខ្មែរ (​ជាប់​បណ្តឹង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​)
៨-​គណបក្ស​ពន្លឺសេរីភាព​លោក ថាច់ រ៉េ​ង (​ជាប់​បណ្តឹង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​)
៩-​គណបក្ស​សេរី​បង្រួបបង្រួម​ជាតិ (​ជាប់​បណ្តឹង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​) ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា យោងតាម​លិខិត​លេខ​០២៩​គ​.​ជ​.​ប​/​អគ្គ​/​ប្រ​.​ក​.​ព ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​-NEC) ដែល​ទទួល​ប្រភពពី​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បានបង្ហាញ​ឲ្យ​ឃើញថា គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ​២០១៧ មាន​គណបក្សនយោបាយ​ចំនួន​៤៥ បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ និង​ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​១២​កំពុង​ជាប់​បណ្តឹង​នៅ​ស្ថាប័ន​តុលាការ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.