ឆ្លងកាត់ការប្រកួតអស់ជាច្រើនវគ្គក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីមក កីឡារប្រដាល់សេរី ឬគុនខ្មែររបស់កម្ពុជា២រូបឈ្នះបន្តឈានទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងយកមេដាយមាស គឺឡាករ ឃឹម ឌីម៉ា និង ម៉ឺន សុភា ខណៈកីឡាករខ្មែរ២រូបទៀតគឺ វ៉ាន់ វឿន និង ឡៅ ចិត្រា បានចាញ់ពិន្ទុកីឡាករម្ចាស់ផ្ទះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេម៉ាឡេស៊ី ។
ខាងក្រោមនេះ គឺជាពិន្ទុនៃការប្រកួតរបស់កីឡាករកម្ពុជាទាំង៤រូបទល់នឹងកីឡាករបរទេស ៖
១-កីឡាករ ឃឹម ឌីម៉ា ឈ្នះកីឡាករហ្វីលីពីន ដោយវាយឲ្យកីឡាករហ្វីលីពីនសន្លប់នៅទឹកទី២ ។
២-កីឡាករ ម៉ឺន សុភា បានឈ្នះកីឡាករម្ចាស់ផ្ទះ ដោយពិន្ទុ ៣០ទល់នឹង២៧ ។
៣-កីឡាករ វ៉ាន់ វឿន ចាញ់កីឡាករម្ចាស់ផ្ទះ ដោយពិន្ទុ ២៧ទល់នឹង៣០ ។
៤-កីឡាករ ឡៅ ចិត្រា ចាញ់កីឡាករម្ចាស់ផ្ទះ ដោយពិន្ទុ ២៨ទល់នឹង២៩ ។
គួរបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃនេះកម្ពុជាយើងទទួលបានមេដាយមាសលើវិញ្ញាសាប៉េតង់ផ្នែកនារីមួយរួចមកហើយ ដែលម្ចាស់មេដាយនេះមានឈ្មោះ កែ ឡេង និង អ៊ុក ស្រីមុំ ៕
ប្រភព៖ MoEys Cambodia