សហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកោះហៅកីឡាករជម្រើសជាតិកម្ពុជា ត្រៀមប៉ះជម្រើសជាតិវៀតណាម ក្នុងពានរង្វាន់ AFC Asian Cup UAF ២០១៩ វគ្គជម្រុះជុំចុងក្រោយប្រចាំពូល C ផ្លូវការហើយ ។
កីឡាករដែលសហព័ន្ធកោះហៅទាំងអស់ចំនួន២៣រូប មកពីក្លិបចំនួន៩ ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា និងកីឡាករមកពីក្លិបក្រៅប្រទេស១រូបផងដែរ គឺកីឡាករ ចាន់ វឌ្ឍនាកា ។
គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខឆាប់ៗនេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវទទួលភ្ញៀវក្រុមជម្រើសជាតិវៀតណាម នៅម៉ោង ១៨:៣០នាទី នាពហុកីឡដ្ឋានជាតិ ក្នុងពានរង្វាន់ AFC Sian Cup ២០១៩ ជុំទី៣ ក្នុងពូល C រីឯតម្លៃសំបុត្រចូលរួមទស្សនាវិញគឺ ៖ -ប្រភេទ VIP តម្លៃ ១០០០០រៀល និងប្រភេទធម្មតា៖៥០០០រៀល (គ្មានដំបូល) ហើយសំបុត្របានចាប់ផ្តើមលក់តាំងពីថ្ងៃសៅរ៍ទី២៦ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ នៅពហុកីឡដ្ឋានជាតិ ៕
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង២៣នាក់