ក្រោយការប្រកួតបានបញ្ចប់ហើយ កីឡាករទាំងពីរបានសម្តែងអាម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងទាំងភាគីចាញ់ និងភាគីឈ្នះ ព្រោះប្រាក់រង្វាន់ដែលពួកគេទទួលបានពីការជួបគ្នាម្សិលមិញនេះពិតជាច្រើនលើសលប់ ។
ការប្រកួតម្សិលមិញនេះ កីឡាករ Floyd Maywheather ទទួលបានតម្លៃខ្លួនរហូតដល់ទៅ១០០លានដុល្លារ បូករួមជាមួយប្រាក់បន្ថែម នៃការលក់សំបុត្រ សិទ្ធិនៃការផ្សាយបាន២០០លានដុល្លារទៀត សរុបកើនឡើងរហូតដល់ទៅ៣០០លានដុល្លារឯណោះ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Dailymail ។
រីឯដៃគូប្រកួតរបស់ Floyd គឺអ្នកលេងគុនចម្រុះ McGregor វិញទទួលបានត្រឹមតែ៣០លានដុល្លារតែប៉ុណ្ណោះ និងបូកទាំងការលក់សំបុត្រ សិទ្ធិនៃការផ្សាយគឺបានកើនចំណូលដល់៧៥លានដុល្លារ ពោលគឺទឹកលុយទាំងនេះទទួលបានតិចជាង Floyd រហូតដល់ទៅ៤ដងឯណោះ ប៉ុន្តែតម្លៃខ្លួននៃការប្រកួតជាមួយ Floyd ៣០លានដុល្លារនេះ បើប្រៀបធៀបទៅនឹងការវាយនៅ UFC កីឡារសញ្ជាតិអៀកឡង់រូបនេះ ទទួលបានលើសរហូតដល់ទៅ១០ដង ។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ Floyd បានប្រើពេលត្រឹមតែ១០ទឹកប៉ុណ្ណោះ ក្នុងការផ្តួល McGregor ឲ្យតដៃលែងរួច ហើយអាជ្ញាកណ្តាលក៏សម្រេចបញ្ឈប់ការប្រកួតតែម្តង ហើយខ្សែក្រវាត់ Money Belt ក៏បានទៅលើ Floyd រីឯការប្រកួតនេះប្រព្រឹត្តទៅនៅកីឡដ្ឋាន T-Mobile Arena សហរដ្ឋអាមេរិក ៕
ប្រភព៖Dailymail