ទីបំផុតកីឡាករប្រដាល់មិនដែលចាញ់របស់សហរដ្ឋអាមេរិក Floyd Mayweather បានផ្តួលអ្នកវាយគុនចម្រុះក្នុងទ្រុង Conor Mc Gregor បានសម្រេច ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតត្រឹមទឹកទី១០ប៉ុណ្ណោះ ។
ក្រោយផ្តួល Mc Gregor មក Floyd Mayweather បានក្លាយជាកីឡាប្រដាល់សកលម្នាក់ដែលមិនទាន់ស្គាល់រសជាតិថាចាញ់ម្តងណាឡើយ ដោយកន្លងមកអ្នកប្រដាល់សញ្ជាតិអាមេរិកម្នាក់នេះធ្លាប់ឈ្នះ៤៩ដង មិនដែលចាញ់ និងមិនដែលស្មើ និងផ្តួល Mc Gregor ថ្ងៃនេះ ជាជ័យជុំនះលើកទី៥០របស់គេ មុនចូលនិវត្តន៍ ។
ដោយឡែក Mc Gregor ទើបតែប្រកួតប្រដាល់សកលសេរីជាលើកដំបូងប៉ុណ្ណោះក្នុងអាជីពរបស់គេ ដោយសាររូបគេគឺជាអ្នកវាយគុនចម្រុះ MMA ៕
ប្រភព៖Dailymail