ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ពិត​ឬទេ ? លោកស្រី Yingluck Shinawatra ភៀសខ្លួន​ពី​ប្រទេស​ថៃ​ឆ្លងកាត់​ប្រទេស​កម្ពុជា​រួច​បន្តទៅ​ទីក្រុង Dubai ប្រទេស​អារ៉ាប់​អេ​មី​រ៉ាត់

​សារព័ត៌មាន Bangkok Post របស់​ថៃ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា លោកស្រី Yingluck Shinawatra អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​ភៀសខ្លួន​ចាក​ចេញពី​ប្រទេស​ថៃ​នៅ​មុនពេល​តុលាការ​កំពូល​ថៃ​ប្រកាស​សាលក្រម​ផ្តន្ទាទោស និង​រង​ការចេញ​ដីកាចាប់ខ្លួន​ក្នុង​សំណុំរឿង​ពុករលួយ​លើ​កម្មវិធី​ទិញស្រូវ​ពី​ប្រជាកសិករ​ធ្វើ​ឲ្យ​ខាតបង់​ថវិការដ្ឋ​ប្រមាណ​៨​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​កម្ពុ​ជាមុន​បន្តដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង Dubai ប្រទេស​អារ៉ាប់​អេ​មី​រ៉ាត់ ជាទី​ដែល​លោក Thaksin Shinawatra អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ត្រូវជា​បងប្រុស​បង្កើត​រប​ស់លោក​ស្រី​កំពុងស្នាក់នៅ ។

Image may contain: 8 people, people smiling, people sitting

​សារព័ត៌មាន​ថៃ​បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់​ពី​ប្រភព​ស្និទ្ធ​នឹង​ក្រុមគ្រួសារ​របស់លោក​ស្រី​អតីត​នាយករដ្ឋមន្ត្រី​ថៃ Yingluck Shinawatra ឲ្យ​ដឹងថា លោកស្រី​បាន​ជិះ​យន្តហោះ​ឯកជន​ទៅកាន់​ព្រលានយន្តហោះ​មួយកន្លែង​ឋិត​ក្នុង​ខេត្ត​ត្រាត (Trat) ភាគខាងត្បូង​ប្រទេស​ថៃ រួច​ភៀសខ្លួន​ឆ្លង​ព្រំដែន​គោក​ទៅកាន់​ខេត្តកោះកុង ប្រទេស​កម្ពុជា​ជាមួយ​មនុស្ស​ជំនិត​របស់​លោកស្រី ។ តម​កទៀត លោកស្រី​បាន​ឡើង​យន្តហោះ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​សិង្ហ​បុរី ដើម្បី​បន្ត​ឆ្ពោះទៅកាន់​ទីក្រុង Dubai ជា​គោលដៅ​ធ្វើដំណើរ​ចុងក្រោយ​តែម្តង ។

Image may contain: 4 people, people smiling, crowd and outdoor

​រាជរដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​យោធា Prayut Chan-o-cha បច្ចុប្បន្ន​បាន​ចោទប្រកាន់​ប្រឆាំង​លើ​លោកស្រី Yingluck Shinawatra ពីបទ​ពុករលួយ​ក្នុង​កម្មវិធី​ទិញស្រូវ​ពី​ប្រជាកសិករ​ក្នុងតម្លៃ​ថ្លៃ​ធ្វើ​ឲ្យ​ខាតបង់​ថវិការដ្ឋ​ចំនួន​ប្រមាណ​៨​ពាន់​លាន​ដុល្លារ​អាមេរិក ។ ការចោទប្រកាន់​នេះ​ត្រូវបាន​លោកស្រី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​បដិសេធ ដោយ​លោកស្រី​អះអាងថា គឺជា​ចេតនា​នយោបាយ​ចង់​ធ្វើបាប​លោកស្រី​តែប៉ុណ្ណោះ ។

Image may contain: 1 person, smiling, standing

​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧​ម្សិលមិញ ខណៈ​អវត្តមាន​លោកស្រី Yingluck Shinawatra តុលាការ​កំពូល​ថៃ​បានសម្រេច​ចេញ​ដីកាចាប់ខ្លួន​លោកស្រី និង​គ្រោង​ប្រកាស​សាលក្រម​ផ្តន្ទាទោស​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​ខាងមុខ ។

Image may contain: 1 person, smiling, sitting

​លោកស្រី Yingluck Shinawatra អាយុ​៥០​ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត​លោក Thaksin Shinawatra អតីត​នាយករដ្ឋមន្ត្រី​ថៃ បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ថៃ​ជា​ស្ត្រី​ដំបូង​គេ​កាលពី​ឆ្នាំ​២០១១ ប៉ុន្តែ​ត្រូវបាន​រាជរដ្ឋាភិបាល​យោធា​ថៃ​សព្វថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នា​ខែឧសភា ឆ្នាំ​២០១៤ ។

Image may contain: 2 people, people smiling, people sitting

​ដោយឡែក លោក Thaksin Shinawatra អាយុ​៦៨​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​អតីត​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបន្ទុក​សេដ្ឋកិច្ច ក៏ត្រូវ​បាន​ក្រុម​យោធា​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​នា​ឆ្នាំ​២០០៦ ហើយ​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯ​ប្រទេស​អារ៉ាប់​អេ​មី​រ៉ាត់​ទល់​បច្ចុប្បន្ន ជាមួយនឹង​ទ្រព្យសម្បត្តិ​មហាសាល ៕​

No automatic alt text available.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.