ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

​រាលកៃ​ពី​បង​ដល់​ប្អូន​ហើយ ! លោកស្រី Yingluck Shinawatra អតីត​នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​តុលា​ការចេញ​ដីកាចាប់ខ្លួន​ក្នុង​សំណុំរឿង​ពុករលួយ​ទិញស្រូវ​

សារព័ត៌មាន BBC បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា តុលាការ​កំពូល​ថៃ​បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោកស្រី Yingluck Shinawatra អតីត​នាយករដ្ឋមន្ត្រី​ថៃ​ក្នុង​សំណុំរឿង​ពុករលួយ​លើ​កម្មវិធី​ទិញស្រូវ​ពី​ប្រជាកសិករ​ធ្វើ​ឲ្យ​ខាតបង់​ថវិការដ្ឋ​ចំនួន​ប្រមាណ​៨​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ការប្រកាស​សាលក្រម​ផ្តន្ទាទោស​លោកស្រី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​ខាងមុខ ។

Image may contain: 4 people, people standing, tree and outdoor

​រាជរដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Prayut Chan-o-cha បាន​ចោទប្រកាន់​ប្រឆាំង​លើ​លោកស្រី Yingluck Shinawatra ពីបទ​ពុករលួយ​ក្នុង​កម្មវិធី​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ក្នុងតម្លៃ​ថ្លៃ​ធ្វើ​ឲ្យ​ខាតបង់​ថវិការដ្ឋ​ចំនួន​ប្រមាណ​៨​ពាន់​លាន​ដុល្លារ​អាមេរិក ។ ការចោទប្រកាន់​នេះ​ត្រូវបាន​លោកស្រី Yingluck Shinawatra បដិសេធ ដោយ​លោកស្រី​អះអាងថា គឺជា​ចេតនា​នយោបាយ​ចង់​ធ្វើបាប​លោកស្រី​តែប៉ុណ្ណោះ ។

Image may contain: 1 person, outdoor

​ទោះបី​លោកស្រី Yingluck Shinawatra អំពាវនាវ​ទៅដល់​ក្រុម​អ្នកគាំទ្រ​លោកស្រី​កុំ​ឲ្យ​មានការ​ប្រមូល​ផ្តុំគ្នា ឬ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​បាងកក​ដើម្បី​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឲ្យ​លោកស្រី​ក៏ដោយ ក៏មាន​ក្រុម​នុស្ស​ជាច្រើន​នាក់​ដែល​គាំទ្រ​លោកស្រី​បាន​ជួបជុំគ្នា​តវ៉ា​នៅមុខ​តុលាការ​កំពូល​ថៃ ខណៈ​កម្លាំង​ប៉ូលិស​ប្រមាណ​៤ ០០០​នាក់ ត្រូវបាន​ដាក់ពង្រាយរ​ក្សា​ការពារ​សណ្តាប់ធ្នាប់ ។​

Image may contain: 1 person, standing, wedding and flower

​សេចក្តីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បាន​ឲ្យ​ដឹងថា លោកស្រី Yingluck Shinawatra បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​ទៅកាន់​បរទេស​ហើយ​នៅ​មុនពេល​តុលាការ​កំពូល​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោកស្រី ។

Image may contain: 1 person, sitting

​លោកស្រី Yingluck Shinawatra អាយុ​៥០​ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត​លោក Thaksin Shinawatra អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ជា​មហាសេដ្ឋី​មួយរូប បាន​ជាប់ឆ្នោត​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​ជា​ស្ត្រី​ដំបូង​គេ​កាលពី​ឆ្នាំ​២០១១ ប៉ុន្តែ​ត្រូវបាន​រាជរដ្ឋាភិបាល​យោធា​សព្វថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នា​ខែឧសភា ឆ្នាំ​២០១៤ ។ យោងតាម​ច្បាប់​នៃ​ប្រ​រាជាណាចក្រ​ថៃ គឺ​ប្រសិនបើ​តុលាការ​រកឃើញ​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​មែន​នោះ លោកស្រី Yingluck Shinawatra នឹង​ប្រឈម​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​កំណត់​១០​ឆ្នាំ ។

Image may contain: 7 people

​ដោយឡែក លោក Thaksin Shinawatra អាយុ​៦៨​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​អតីត​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបន្ទុក​សេដ្ឋកិច្ច ក៏ត្រូវ​បាន​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នា​ឆ្នាំ​២០០៦ ហើយ​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯ​បរទេស​ទល់​បច្ចុប្បន្ន ៕

Image may contain: 3 people, people smiling, people standing and outdoor

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.