ក្លិបអ្នកមានបុណ្យ Barcelona បានយល់ព្រមចុះកិច្ចសន្យាផ្ទេរយក Ousmane Dembele ពី Borussia Dortmund ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ១៥០អឺរ៉ូ ដែលតម្លៃនេះ Barcelona មិនធ្លាប់ចំណាយលើកីឡាករណាម្នាក់ឡើយកន្លងមក ។
ការចាប់ឆ្នោតជ្រើសរើសពូល UEFA Champions League នៅទីក្រុង Monaco កាលពីយប់មិញនេះ មន្ត្រីរបស់ Barcelona បានជួបជាមួយប្រធានក្លិប Dortmund ហើយក្នុងពេលនោះដែរ ប្រធានក្លិប Dortmund បានបញ្ជាក់ទៅកាសែតអេស្ប៉ាញ Mundo Deportivo ថា «ក្លិបទាំងពីរបានព្រមព្រៀងគ្នាលើតម្លៃខ្លួន១៥០អឺរ៉ូ របស់ Dembele ក្នុងការផ្ទេរទៅ Barcelona ផ្លូវការហើយ» ។
កីឡាករសញ្ជាតិបារាំងរូបនេះនឹងហោះទៅកាន់ Barcelona ដើម្បីចុះកុងត្រាផ្លូវការរយៈពេល៥ឆ្នាំ ក្នុងពេលដ៏សមរម្យណាមួយ ៕
ប្រភព៖ Dailymail