លទ្ធផលបានចេញជាផ្លូវការហើយនៃការចាប់ឆ្នោតរើសពូលការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបដ៏ធំ UEFA Champions League កាលពីយប់មិញនៅទីក្រុង Monaco ។
ក្រុមទាំង៣២ត្រូវបានចែកចេញជា៨ពូលពីA ដល់ H ដោយក្នុងនោះមួយពូលមាន៤ក្រុម រីឯក្រុមដែលមកពីលីគនៃប្រទេសតែមួយនឹងមិនប៉ះគ្នានោះទេនៅវគ្គចែកពូលនេះ ។
យើងដឹងហើយថាក្រុមដែលមកពីលីគកំពូលអង់គ្លេសមានរហូតដល់ទៅ៥ក្រុម ដូចជា ៖ Man Utd, Liverpool, Chelsea, Tottenham, Man City ក្នុងចំណោមទាំង៥ក្រុមនេះ ក្រុមដែលមានសម្ពាធខ្លាំងជាគេនៅវគ្គចែលពូលគឺ Tottenham ដោយក្រុមនេះឋិតក្នុងពូល H ជាមួយម្ចាស់ជើងឯក UCL រដូវកាលមុន ជាពិសេសលោក Pochettino នឹងជួបប្រឈមមុខនឹងអតីតវីរបុរសរបស់ក្រុម White Hart Lane កីឡាករ Garath Bale និង Luka Modric ។ ចំណែកឯត្រកូល Manchester វិញអាចនឹងមានសង្ឃឹមច្រើនឆ្លងទៅវគ្គបន្ទាប់ ដោយសារក្រុម Man Utd និង Man City ចាប់បានពូលជាមួយក្រុមមិនសូវជាខ្លាំងប៉ុន្មានឡើយ ។
លទ្ធផលនៃការចាប់ពូលមានដូចតទៅ ៖
ប្រភព៖ Dailymail