ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

ការចាប់​ពូ​ល UEFA Chapions League រដូវ​កាល ២០១៧-២០១៨ និង​បង្ហាញ​នៅ​យប់​នេះ ខណៈ​សមាសភាព​មកពី Premier League មាន​រហូតដល់​ទៅ​៥​ក្រុម​

បន្ទាប់ពី​មានការ​ប្រកួត​ជម្រុះ​កាលពី​យប់មិញ​គេ​រកឃើញ​១០​ក្រុម​ទៀត​ដែល​បាន​ឡើងមក ដើម្បី​បង្គ្រប់​៣២​ក្រុម ដែល​ក្នុងនោះ​មាន Liverpool, Celtic, Maribor, Olmpiacos, Napoli, Sevilla, APOEL, Qarabag Sporting និង CSKA Moscow ។

No automatic alt text available.

​ចំណែក​ការចាប់​ឆ្នោត​ចាប់​ពូ​ល Champions League រដូវ​កាល ២០១៧-២០១៨ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​យប់​នេះ​វេលា​ម៉ោង​១១:០០​នាទី នៅ Monaco ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ក្រុម​ដែល​មកពី​អង់គ្លេស​បាន​ឈាន​មកដល់​វគ្គ​ចែក​ពូ​ល UCL រហូតដល់​ទៅ​៥​ក្រុម ពោលគឺ​អង់គ្លេស​ជាលី​គ ដែលមាន​ក្រុម​ចូលរួម​ច្រើនជាងគេ​នៅ UCL រួ​មាន Chelsea, Spurs, Man City, Liverpool និង Man Utd ។​

No automatic alt text available.

​ចាំមើល​ថា​តើ ក្រុម​ទាំង​៥ ដែល​មកពី​លី​គ​កំពូល​អង់គ្លេស​អាចមាន​ក្រុម​មួយណា​មាន​សមត្ថភាព​គ្រង​តំណែង​ជើងឯក UEFA Champions League រដូវ​កាល​នេះ​បាន​ឬទេ បន្ទាប់ពី​ខកខាន​នាំ​ពាន UCL នេះ​មក​ទឹកដី​អង់គ្លេស​អស់​រយៈពេល​៥​រ​ដូ​កាល​មកហើយ ។​

Image may contain: one or more people and drink

​ខាងក្រោម​នេះ​ជា Pot របស់​ក្រុម​នីមួយៗ

Pot 1: Real Madrid, Bayern Munich,Juventus, Benfica, Chelsea, Shakhtar Donetsk, Monaco, Spartak Moscow

Pot 2: Barcelona, Atletico, Paris Saint-Germain, Dortmund, Sevilla, Man City, FC Porto, Man United

Pot 3: Napoli, Tottenham, FC Basel, Olympiakos, Anderlecht, Liverpool, Roma, Besiktas

Pot 4: Celtic, CSKA Moscow, Sporting CP, APOEL Nicosia, Feyenoord, NK Marior, FK Qarabag, RB Leipig ៕

ប្រភព៖ ESPN FC

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.