ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

Floyd និង McGregor ត្រៀម​ដណ្តើម​ខ្សែក្រវាត់ «Money Belt» ធ្វើ​ពី​ស្បែក​ក្រពើ ដាំ​ពេជ្រ​ជាង​៣​ពាន់​គ្រាប់ និង​ផ្សំ​ឡើង​ពី​គ្រឿង​មានតម្លៃ​ជាច្រើន​ទៀត

ការជួបគ្នា​រវាង​អ្នក​ប្រដាល់សកល​សេរី​មកពី​សហរដ្ឋអាមេរិក Floyd Mayweather និង​អ្នកលេង​គុន​ចម្រុះ​ក្នុង​ទ្រុង​មកពី​អៀក​ឡង់ Conor McGregor ដែល​ការប្រកួត​រវាង​អ្នក​ទាំងពីរ​គឺ​មិនមែន​ជាការ​វាយ​ណ្តើ​ម​ខ្សែក្រវាត់​ពី​ស្ថាប័ន​ណាមួយ​ឡើយ ប៉ុន្តែ​កីឡាករ​ទាំងពីរ​នាក់​នេះ​មាន​ខ្សែក្រវាត់​ពិសេស​មួយ​ត្រូវ​ដណ្តើមយក ដែល​គេ​ឲ្យ​ឈ្មោះថា «Money Belt» ។​

No automatic alt text available.

Image may contain: 2 people, beard

​ខ្សែក្រវ៉ាត់ «Money Belt» នេះ ត្រូវបាន​ផ្សំ​ឡើង​ពី​គ្រឿង​មានតម្លៃ​ជាច្រើន ដែល​ខ្សែ​របស់​វា​ធ្វើ​អំពី​ស្បែក​ក្រពើ​ពី​អ៊ីតាលី រីឯ​ក្បាល​ខ្សែ​វាត់​ដាំ​ដោយ​ពេជ្រ ៣ ៣៦០​គ្រាប់ ត្បូង​ណ្តៀ​ង​៦០០​គ្រាប់ ត្បូង​មរកត​៣០០​គ្រាប់ និង​ផ្សំ​ជាមួយ​មាស​រឹង​១,៥​គីឡូក្រាម ។​

Image may contain: 2 people, people smiling, people standing and text

​ខ្សែក្រវាត់​ដ៏​ប្រណិត​នេះ​ត្រូវបាន​បង្ហាញ​ដោយ​លោក Mauricio Sulaiman ប្រធាន​ស្ថាប័ន​ប្រដាល់សកល​ពិភពលោក (World Boxing Organisation) នៅ​មហោស្រប KA Theatre ក្នុង​ទីក្រុង Las Vegas និង​ជា​កន្លែង​ដែល Floyd និង McGregor ធ្វើ​សន្និសីទកាសែត​ជា​លើកចុងក្រោយ ។​

Image may contain: 1 person, text

​គួរបញ្ជាក់​ផងដែរ​ថា​ការប្រកួត​របស់​អ្នក​ទាំងពីរ​នឹង​ចាប់ផ្តើម​ឡើង​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២៦ នៅ​សហរដ្ឋអាមេរិក (​ត្រូវ​នឹង​ថ្ងៃ អាទិត្យ ទី​២៧ ពេលព្រឹក​ម៉ោង​នៅ​កម្ពុជា​) ។ ហើយ​ការប្រកួត​ដ៏​ធំ​មួយ​នេះ ទូរទស្សន៍​ក្នុងស្រុក CTN នឹង​ផ្សាយ​ផ្ទាល់​ពី​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ចាប់ពី​ម៉ោង ៨​ព្រឹក​តទៅ (​ម៉ោង​នៅ​កម្ពុជា​) ៕

Image may contain: 4 people, people smiling, people standing and text

Image may contain: 2 people, people on stage, people standing and concert

Image may contain: 2 people

Image may contain: 3 people, text

Image may contain: 3 people, people smiling, people standing

ប្រភព៖ Dailymail

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.