ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

«​បាត់​សំឡេង​ត​គ្នា​» ! ក្រសួង​ព័ត៌មាន​បញ្ឈប់​ការផ្សាយ​ស្ថានីយ៍​វិទ្យុ​មហានគរ នាំ​ឲ្យ «​បាត់​សំឡេង​» ដល់​គណបក្ស​សង្គ្រោះ​ជាតិ​

​ក្រោម​ហេតុផល​ថា លោកស្រី ឈួន វេជ្ជ​នី នាយិកា​ស្ថានីយ៍​វិទ្យុ​មហានគរ FM93.50MHz និង​ស្ថានីយ៍​វិទ្យុ​ផ្សាយ​បន្ត FM106.25MHz រំលោភ​ប្រកាស​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​របស់​ក្រសួង​ព័ត៌មាន និង​កិច្ចសន្យា​ដែល​បាន​តម្កល់​ទុកជា​ផ្លូវការ​នៅ​ក្រសួង​ព័ត៌មាន​នោះ ក្រសួង​ព័ត៌មាន​ដែលមាន​ឯកឧត្តម ខៀវ កាញារីទ្ធ ជា​រដ្ឋមន្ត្រី​បានសម្រេច​លុប​អាជ្ញាប័ណ្ណ​ស្ថានីយ៍​វិទ្យុ​មហានគរ​ជា​ផ្លូវការ ដោយ​ប្រកា​សលេខ​៣២៦​ព​.​ម​ប្រក ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ ។

​បន្ទាប់ពី​ក្រសួង​ព័ត៌មាន​បានសម្រេច​បញ្ឈ​ប់​ការផ្សាយ​ស្ថានីយ៍​វិទ្យុ​មហានគរ​ដោយ​ប្រកា​សលេខ​៣២៦​ព​.​ម​ប្រក ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​រួចមក លោកស្រី​នាយិកា​គ្រប់គ្រង​ការផ្សាយ​របស់​ស្ថានីយ៍​វិទ្យុ​មហានគរ FM93.50MHz ក៏បាន​ធ្វើលិខិត​ផ្លូវកា​រ​ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ គោរព​ជូន​ឯកឧត្តម យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​ដំណើរ​ការផ្អាក​ការផ្សាយ​របស់​ស្ថានីយ៍​វិទ្យុ​ទាំងស្រុង ចាប់ពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ​តទៅ ។

​សរុបសេចក្តី​មក សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​មួយផ្នែក​ដែល​ធ្លាប់បាន​ផ្សព្វផ្សាយ​តាម​រលក​សំឡេង​ស្ថានីយ៍​វិទ្យុ​មហានគរ​នោះ ត្រូវបាន «​បាត់​» ដោយសារ​ក្រសួង​ព័ត៌មាន​សម្រេច​បញ្ឈប់​ការផ្សាយ​របស់​ស្ថានីយ៍​វិទ្យុ​មហានគរ FM93.50MHz ជា​ស្ថាពរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.