ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

ប្រឡង​បាក់​ឌុប​ចប់​ហើយ ! បេក្ខជន បេ​ក្ខ​នារី​អវត្តមាន​១ ៦៤៧​នាក់ និង​មាន​បញ្ហា​សុខភាព​៧០​នាក់ ក្នុងនោះ​០៩​នាក់​មិនអាច​បន្ត​ការប្រឡង​បាន

​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា (​បាក់​ឌុប​) ដែល​ប្រព្រឹត្តទៅ​អស់​រយៈពេល​០២​ថ្ងៃ គឺ​ថ្ងៃទី​២១-២២ ខែសីហា ឆ្នាំ​២០១៧ បានបញ្ចប់​ហើយ ខណៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​វាយតម្លៃថា មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​២០១៦​កន្លងទៅ ព្រមទាំង​បេក្ខជន បេ​ក្ខ​នារី​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​យ៉ាង​ល្អ ស្ទើរតែ​ពុំមាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់ ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧​នេះ​មាន​បេក្ខជន បេ​ក្ខ​នារី​អវត្តមាន​សរុប​ចំនួន​១ ៦៤៧​នាក់ (​ស្រី​៥៨៤​នាក់​) ត្រូវជា​១,៦២​ភាគរយ នៃ​ចំនួន​បេក្ខជន បេ​ក្ខ​នារី​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​១០១ ៤១០​នាក់ (​ស្រី​៥០ ០៤៩​នាក់​) បេក្ខជន បេ​ក្ខ​នារី​មាន​បញ្ហា​សុខភាព​ចំនួន​៧០​ករណី ក្នុងនោះ​៦១​ករណី​អាច​បន្ត​ការប្រឡង​បាន​បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម និង​០៩​ករណី​មិនអាច​បន្ត​ការប្រឡង​បាន ។

​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧​នេះ នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​នា​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត​នា​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ (Facebook) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​តាម Facebook ឲ្យ​ដឹងថា ចំពោះ​បេក្ខជន បេ​ក្ខ​នារី​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ទទួលបាន​និទ្ទេស A នឹងមាន​ឱកាស​មកជួប​សម្តេច​នៅ​អគារ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ព្រមទាំង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ទៀតផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.