ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

អ្នកចាត់ការតោខៀវ Chelsea ចង់បាន Belotti មកចាប់ដៃគូជាមួយ Morata ស្របពេល Diego Costa អស់ទំនុកចិត្តនៅ Chelsea

​ប្រភព​មកពី Dailymail បាន​ឲ្យ​ដឹងថា ក្រុម​តោ​ខៀវ Chelsea បាន​ងាក​មករក​ការចាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​របស់​ក្រុម Torino គឺ​កីឡាករ Andre Belotti ដើម្បី​មក​ចាប់​ដៃគូ​ជាមួយ Alvaro Morata ។​

Image may contain: 2 people

​អ្នកចាត់ការ​របស់​តោ​ខៀវ Chelsea លោក Antonio Conte បាន​ចាប់អារម្មណ៍ ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ​តាំងពី​ចុងរដូវ​កាល​មកម្ល៉េះ ប៉ុន្តែ​ក្រោយពី​លោក​ទិញ​បាន Morata ពី Real Madrid មក លោក​ក៏​បង្អាក់​ការ​តាម​ទិញ Belotti វិញ ។​

Image may contain: 1 person, smiling, playing a sport and outdoor

​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នកចាត់ការ​របស់ Chelsea រូបនេះ មក​ចាប់អារម្មណ៍ Belotti ម្តងទៀត ដោយសារតែ​នៅ​តំបន់​ប្រយុទ្ធ​របស់ Chelsea នៅ​ស្ទើ​នៅឡើយ ខណៈ​ខ្សែប្រយុទ្ធ Batshuayi មិន​មុត​ស្រួច ចំណែកឯ Morata មិនអាច​លេង​ទោល​តែឯង​បានទេ និង​ស្រប​ពេលដែល Diego Costa មិនមាន​បំណង​ចង់​លេង​នៅ​តោ​ខៀវ Chelsea ទៀតឡើយ ។ បញ្ហា​នៅ​តំបន់​ខ្សែប្រយុទ្ធ​នៅ​ស្ទើ​នេះហើយ បានធ្វើ​ឲ្យ Chelsea ត្រូវ​ចំណាយ​ទឹកប្រាក់​ខ្ទង់​៧០​លាន​ផោន ដើម្បី​នាំយក Belotti មកកាន់​ទឹកដី​របស់ខ្លួន ។​

Image may contain: 1 person, playing a sport and outdoor

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​រដូវ​កាល​មុន Belotti បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម Torino បាន ៣៥​ប្រកួត និង​រក​គ្រាប់​បាល់​បាន​២៦​គ្រាប់ ៕

Image may contain: 1 person, playing a sport and outdoor

ប្រភព៖ Dailymail

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.