ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

​គ្រោះថ្នាក់​ទៀតហើយ ! នាវាចម្បាំង​បំពាក់​មី​ស៊ី​ល​អាមេរិក​បុក​គ្នា​ជាមួយ​នាវា​ដឹក​ប្រេង​នៅ​ច្រក​សមុទ្រ Malacca បង្ក​ឲ្យ​នាវិក​១០​នាក់​បាត់​ខ្លួន និង​៥​នាក់​រងរបួស​

​ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់​ចិន​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​០៦ និង​២៥​នាទី​ព្រឹក​នា​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​នេះ នាវាចម្បាំង​បំពាក់អាវុធ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​មួយគ្រឿង​ឈ្មោះ USS John S.McCain (DDG-56) បាន​បុក​គ្នា​ជាមួយនឹង​នាវា​ដឹក​ប្រេង​របស់​ប្រទេស​លី​បេ​រី​យ៉ា​នៅ​ច្រក​សមុទ្រ Malacca ប្រទេស​សិង្ហ​បុរី បណ្តាល​ឲ្យ​នាវិក​ចំនួន​១០​នាក់​បាត់​ខ្លួន និង​៥​នាក់​ទៀត​រងរបួស​កំ​ពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សិង្ហ​បុរី ខណៈ​ឆ្មាំ​ការពារ​សមុទ្រ និង​កងកម្លាំង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក​កំពុង​ស្វះ​ស្វែងរក​នាវិក​ដែល​បាត់​ខ្លួន​នោះ​ហើយ ។

Image may contain: ocean, outdoor and water

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នាវា​ពិឃាត​បំពាក់អាវុធ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ឈ្មោះ USS John S.McCain (DDG-56) បានធ្វើ​ដំណើរ​ចាក​ចេញពី​កំពង់ផែ Yokosuka ប្រទេស​ជប៉ុន ឆ្ពោះទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បុរី ។ រីឯ​នាវា​ដឹក​ប្រេង​ប្រវែង​១៨៣​ម៉ែត្រ អាច​ផ្ទុក​ប្រេង​បាន​៣០ ០០០​តោន​របស់​ប្រទេស​លី​បេ​រី​យ៉ា​បានធ្វើ​ដំណើរ​ចេញពី​កំពង់ផែ Pyeongtaek ប្រទេស​កូរ៉េខាងត្បូង ឆ្ពោះទៅកាន់​ប្រទេស​សិង្ហ​បុរី ក៏​ជួបនឹង​ហេតុការណ៍​បុក​គ្នា​ជាមួយ​នាវាចម្បាំង​សហរដ្ឋអាមេរិក​នៅ​ច្រក​សមុទ្រ Malacca តែម្តង បណ្តាល​ឲ្យ​នាវាចម្បាំង​រង​ការខូចខាត​យ៉ាងដំណំ និង​មាន​នាវិក​បាត់​ខ្លួន ព្រមទាំង​រងរបួស​ច្រើន​នាក់ ។

Image may contain: one or more people, water and outdoor

​នាវាចម្បាំង​សហរដ្ឋអាមេរិក​ឈ្មោះ USS John S.McCain (DDG-56) មាន​ប្រវែង​១៥៤​ម៉ែត្រ ទទឹង​២០​ម៉ែត្រ បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​វាយលុក​ធុន Tomahawk ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​អំឡុង​ខែកក្កដា ឆ្នាំ​១៩៩៤ ដោយ​កងកម្លាំង​ប្រតិបត្តិការ​ទាហានជើងទឹក​លេខ​៧​របស់​សហរដ្ឋអាមេរិក និង​នៅមុន​ពេល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​បុក​គ្នា​ជាមួយ​នាវា​ដឹក​ប្រេង​នោះ នាវាចម្បាំង​នេះ​បោះ​ទីតាំងនៅ​កំពង់ផែ Yokosuka ប្រទេស​ជប៉ុន ។

Image may contain: sky, outdoor and water

​នា​អំឡុង​សម័យ​សង្គ្រាម​ឈូង​សមុទ្រ​ពែ​ក្ស (Persian Gulf) វគ្គ​២ ឬ​ហៅថា «​សង្គ្រាម​អ៊ីរ៉ាក់​» នា​ឆ្នាំ​២០០៣ នាវាចម្បាំង​សហរដ្ឋអាមេរិក​ឈ្មោះ USS John S.McCain (DDG-56) បាន​ចូលរួម​ប្រតិបត្តិ​ការបាញ់​អាវុធ​មី​ស៊ី​ល​វាយលុក​ធុន Tomahawk ចំនួន​៣៩​គ្រាប់ ។

Image may contain: ocean, sky, outdoor and water

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ នាវាចម្បាំង​បំពាក់​មី​ស៊ី​ល​ធុន Tomahawk សហរដ្ឋអាមេរិក​មួយ​គ្រឿង​ឈ្មោះ USS Fitzgerald (DDG-62) បាន​បុក​គ្នា​ជាមួយនឹង​នាវា​ដឹកទំនិញ​របស់​ប្រទេស​ហ្វីលីពីន​ឈ្មោះ ACX Crystal ឋិត​ក្នុង​ដែនទឹក​ភាគ​និរតី​ខេត្ត Yokosuka ប្រទេស​ជប៉ុន បណ្តាល​ឲ្យ​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក​ចំនួន​៧​នាក់​ស្លាប់បាត់​បង់ជីវិត និង​នាវាចម្បាំង​រង​ការខូចខាត​យ៉ាងដំណំ ៕​

No automatic alt text available.

Image may contain: ocean, sky, outdoor and water

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.