បើយោងតាមគេហទំព័រ Mirror ក្រុម អ្នកមានបុណ្យ Barcelona ឲ្យតម្លៃខ្លួនពិតប្រាកដសម្រាប់ Coutinho តែ៨២,១លានផោនប៉ុណ្ណោះ ហើយ៣៦,៥លានផោនផ្សេងទៀតនឹងផ្តល់ឲ្យពេលក្រោយអាស្រ័យតាមទម្រង់លេង ល្អ ឬមិនល្អរបស់ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ ។
ខាងក្រោមនេះជាលក្ខខណ្ឌដែល Coutinho ត្រូវធ្វើឲ្យបានដើម្បីឲ្យ Liverpool បានប្រាក់បន្ថែម៣៦,៥លានផោនតាមក្រោយ ៖
១-Coutinho អាចឈ្នះពាន Champions League ចាប់ពី ២ឡើងទៅជាមួយ Barcelona ។
២-Coutinho អាចឈ្នះ Ballon d’Or ពេលលេងជាមួយ Barcelona ។
៣-Coutinho អាចឈ្នះពានចាប់ពី ២ឡើងទៅ និងឈ្នះ Ballon d’Or នៅរដូវកាលតែមួយជាមួយ Barcelona ។
៤-Coutinho អាចឈ្នះពានចាប់ពី ២ឡើងទៅជាមួយ Barcelona ក្នុងមួយរដូវកាល ។
រីឯតម្លៃខ្លួនជាង៨០លានផោននោះ ក្លិប Barcelona នឹងបង់រំលស់រយៈពេល៥ឆ្នាំ ពោលគឺមិនឲ្យម្តងទាំងអស់នោះទេ ៕
ប្រភព ៖ Mirror