ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

មេ គ​.​ជ​.​ប ២​នាក់​ទទួលបាន​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​,១​នាក់​ទទួលបាន​ថ្នាក់​មហា​សេរី​វឌ្ឍន៍ និង​៤​នាក់​ទៀត​ទទួលបាន​ថ្នាក់​អស្សឫទ្ធិ​

យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ជូន​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចំនួន​៧​នាក់​ក្នុងចំណោម​៩​នាក់ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៧/៥៧៣ ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ រួមមាន​ដូចខាងក្រោម ៖

​ក​-​គ្រឿង​ឥស្សរិយយស ជា​តូប​ការ ៖ គឺ​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប និង​ឯកឧត្តម ឯម សូផាត សមាជិក គ​.​ជ​.​ប ។​
​ខ​-​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ ៖ គឺ​ឯកឧត្តម គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប ។​
​គ​-​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​អស្សឫទ្ធិ ៖ គឺ​ឯកឧត្តម រ៉ុង ឈុន​, ឯកឧត្តម ហ៊ីង ធី​ឫទ្ធិ​, លោកជំទាវ តែ ម៉ា​នី​រ៉ុង និង​ឯកឧត្តម ហង្ស ពុទ្ធា ជា​សមាជិក សមាជិកា គ​.​ជ​.​ប ។​

​លើសពីនេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប និង​ឯកឧត្តម ម៉ៅ សុភា​រិ​ទ្ធ អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប ក៏ត្រូវ​បាន​អង្គ​ព្រះមហាក្សត្រ​ទ្រង់​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស ជា​តូប​ការ ជូន​ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.