ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ចង់​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេ​ជោ ហ៊ុន សែន ទេ ? ចាប់ពី​ឆ្នាំ​២០១៧​ទៅ ក្រសួងការពារជាតិ​ជ្រើសរើស​និស្សិត សិស្ស​ចូល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​យោធា​រៀងរាល់ឆ្នាំ

​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ដែលមាន​សម្តេច​ពិជ័យ​សេនា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ជ្រើសរើស​និស្សិត សិស្ស​ចូល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​យោធា​នៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេ​ជោ ហ៊ុន សែន ក្នុង​១​ឆ្នាំ​ចំនួន​១៥០​នាក់​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​សិក្សា​២០១៧​នេះ​តទៅ ដោយ​សេចក្តីសម្រេច​លេខ​៥៦​សសរ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ។

​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេ​ជោ ហ៊ុន សែន ឋិត​ក្រោម​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស​នៃ​ក្រសួងការពារជាតិ​ដែលមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ចៅ ភិ​រុណ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០០៧៥ ជា​អគ្គនាយក ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.